ផ្ទុះការសង្ស័យ Nune Woranuch កំពុងពពោះកូន ក្រោយឃើញនាងផុសសារប្លែកៗនេះឡើង
ជាង ១១ ឆ្នាំទៅហើយ ដែលមហាជនរង់ចាំមើលដំណឹងល្អពីតារាស្រី Nune Woranuch និង អតីតស្វាមី ថាពេលណានាងមានទាយាទស្នងនឹងគេ ព្រោះអ្នកទាំងពីររៀបការជាមួយគ្នាច្រើនឆ្នាំទៅហើយ។
ជាពិសេស ក្នុងនោះតារាស្រី Nune Woranuch នាងក៏ធ្លាប់ចេញមុខបកស្រាយម្តងរួចមកហើយថា នាងមិនទាន់ចង់បានទាយាទនោះទេ ហើយបើសិនគ្មានក៏មិនមានបញ្ហាអ្វីរារាំងចំពោះសុភមង្គលរបស់នាង និង ស្វាមីដែរ។
ដោយឡែក ថ្មីៗនេះមហាជនផ្ទុះការសង្ស័យថា តារាស្រី Nune Woranuch មានផ្ទៃពោះឬយ៉ាងណា ក្រោយនាងបង្ហោះសារប្លែកឡើងនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់នាងកាលពីពេលកន្លងទៅថា ៖ «ផ្អាកស្នេហ៍អ្នកកាសែតមួយរយៈធំហើយពេលនេះ ហើយក៏ត្រូវបាយៗកញ្ចក់ទូរទស្សយូរល្មមដែរ មួយវិញទៀតពេលនេះក៏បានបដិសេធថតរឿង ៩ រឿងទៀតហើយដែរ»។
យ៉ាងណាមិញ ជុំវិញការបង្ហោះនេះដែរ នាងមិនបានបញ្ជាក់ថានាងនឹងទៅណា ឬ ធ្វើអ្វីឡើយ រហូតធ្វើឱ្យមហាជនជាច្រើនផ្ទុះការសង្ស័យថា ទំនងនាងមានផ្ទៃពោះហើយ ព្រោះជាធម្មតានាងស្រឡាញ់ការងារសម្តែងណាស់ តែពេលនេះនាងបែរជាបដិសេធរឿងរហូតទៅដល់ ៩ រឿងឯណោះ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងរបស់មហាជនតែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះ មានតែរង់ចាំស្តាប់ការបកស្រាយចេញពីមាត់សាមីខ្លួនតែប៉ុណ្ណោះ៕