ផ្អើលអ្នកគាំទ្រព្រាត! ពេលឃើញ Aum ធ្វើរឿងមួយចំពោះ Taew ជាអនាគតប្អូនថ្លៃ តាមរយៈទង្វើនេះ
ថ្មីៗនេះ តារាស្រីលំដាប់កំពូលប្រចាំប្រទេសថៃ Aum Patcharapa បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តជាខ្លាំង ជាពិសេសគឺក្រុមហ្វេនក្លឹបរបស់តារាស្រី Taew ក្រោយពីតារាស្រីរូបនេះ បានបង្ហាញពីចំណងមិត្តភាព ដែលគាំទ្រគ្នាទៅវិញទៅមកតាមបណ្តាញសង្គម។
Aum បានបង្ហោះរូបស្លៀកឈុតហែលទឹកមួយ នៅលើគណនី Instagram ផ្ទាល់ខ្លួន ដោយមាន Tag ឈ្មោះតារាស្រី Taew។ អ្នកគាំទ្រហាក់ចាប់ភ្នែក ចាប់អារម្មណ៍ឃើញថា ឈុតដែល Aum បានស្លៀកគឺជាឈុតហែលទឹក ដែលតារាស្រី Taew ថតផ្សព្វផ្សាយឱ្យកាលពីប៉ុន្មានថ្ងៃមុន ហើយ Aum គឺជាអតិថិជនដំបូងដែលបានទិញឈុតនេះ។ ចំណែកឯ Taew ក៏បានចែករំលែករូបនេះទៅលើ Story របស់នាងដូចគ្នា។
ក្រោយឃើញទង្វើនេះ ហាក់ធ្វើឱ្យក្រុមអ្នកគាំទ្រតារាស្រីទាំង ២ រំជួលចិត្តជាខ្លាំង ព្រោះពួកនាងសុទ្ធតែជាតារាល្បី មានគូស្នេហ៍ជាអ្នកមានមុខមាត់ដូចគ្នា ជាពិសេសគឺវាជាទង្វើបង្ហាញថា Aum និង Taew ហាក់មានសម្ពន្ធមិត្តភាពល្អជាមួយគ្នាថែមទៀត៕
ប្រភព៖ Teenee