ត្រូវគ្នាប៉ាច់! Nott Visrut ទុកការងារប្រាក់លានមួយឡែក រត់មកធ្វើរឿងនេះជាមួយប្រពន្ធកូនយ៉ាងរីករាយ
ដូចដែលប្រិយមិត្តដឹងហើយថា លោក Nott Visrut គឺជាសេដ្ឋីមានលុយវាល់លានដុល្លារនៅក្នុងប្រទេសថៃ ហើយសេដ្ឋីរូបនេះក៏ត្រូវជាស្វាមីរបស់តារាសម្ដែងស្រីជួរមុខនាង Chompoo Araya ផងដែរ។
ក្រោយពីរៀបការមកជាច្រើនឆ្នាំ ខណៈនេះសេដ្ឋីហាយសូរ និង កំពូលតារាសម្ដែងស្រីជួរមុខនាង Chompoo ក៏ទទួលបានកូនចំនួន ៣ នាក់ ក្នុងនោះកូនប្រុសពីរនាក់មានអាយុ ៤ ឆ្នាំ រីឯកូនស្រីម្នាក់ទៀតកំពុងតែពពោះត្រៀមសម្រាលឆាប់ៗនេះ។
និយាយពីលោក Nott Visrut វិញ ទោះបីជាមានងារជាសេដ្ឋីក៏ពិតមែន ក៏លោកតែងតែប្រើប្រាស់ជីវិតរបស់ខ្លួនធម្មតាៗ ខណៈមានប្រពន្ធជាតារាស្រី អ្នកនិយមលេងខ្លួនប្លែកៗ បែបហ្វេសសិនផង លោកក៏តែងតែបត់បែន និង ប្រើប្រាស់ជីវិតបែបនោះដូចគ្នា ដ្បិតលោកជាអ្នកជំនួញក៏ដោយ ហើយគេសង្កេតឃើញថាចាប់តាំងតែរៀបការជាមួយតារាស្រី Chompoo លោក Nott ហាក់ត្រូវដៃត្រូវជើងគ្នាណាស់ជុំវិញរឿងលេងស្ទីលនោះ។
ជាពិសេស សេដ្ឋីសង្ហារូបនេះ តែងបាននាំកូនៗភ្លោះសំណព្វចិត្តទាំងពីររបស់ខ្លួន គឺអូន Saifah និង Bhayu លេងកម្សាន្តសប្បាយៗរហូតរាល់ពេលទំនេរពីការងារ។ ដោយឡែកថ្មីៗនេះ ក៏ស្រាប់តែគេឃើញសេដ្ឋីហាយសូររូបនេះ នាំប្រពន្ធកូនតែងខ្លួនបែបឃ្យូតៗ ក្នុងឈុតគេង ឬ ឈុតសម្លៀកបំពាក់បែបនៅផ្ទះពណ៌ផ្កាឈូកស្រស់ ហើយបង្ហោះឡើងលើបណ្ដាញសង្គមអ៊ីនស្ត្រាកក្រាម។
ជាមួយនឹងភាពស្និទ្ធស្នាល ផ្អែមល្ហែមនេះពិតជាធ្វើឱ្យមហាជនជាច្រើនលួចច្រណែននឹងជីវិតតារាស្រី Chompoo ដែលទទួលបានស្វាមីល្អចេះយល់ចិត្ត និង តែងតម្រូវចិត្តប្រពន្ធកូនគ្រប់ពេលសឹងតែមិនឱ្យទាស់ចិត្តឡើយ។ ជាពិសេស សម្រាប់លោក Nott ជាមនុស្សដាក់ខ្លួនសម្រាប់ប្រពន្ធកូន ហើយលោកតែងតែផ្ដល់ស្នាមញញឹមជូនគ្រួសារជានិច្ច ទោះបីមមាញឹកនឹងការងារយ៉ាងណាក៏ដោយតែងតែឆ្លៀតបង្កើតក្ដីសុខឱ្យកូន និង ប្រពន្ធ៕