ក្ដីសុបិនធំមនុស្សស្រី! ទឹម រដ្ឋា ក្ដុកក្ដួលបានក្រាបក្បាលដល់កន្ទេល បំពេញកិត្តិយសជូនគ្រួសារ
ក្ដីសុបិនធំបំផុតរបស់មនុស្សស្រីពេលដល់វ័យរៀបការ គ្មានអ្វីក្រៅពីចង់កាន់ដៃមនុស្សខ្លួនស្រឡាញ់ចូលរោងការតាមប្រពៃណី ដើម្បីបំពេញកិត្តិយសជូនគ្រួសារក្នុងនាមជាស្រ្តីខ្មែរដ៏ថ្លៃថ្នូរនោះទេ។
តួយ៉ាងតារាសម្ដែង ទឹម រដ្ឋា និង ស្វាមី ដែលបានដឹកដៃគ្នារៀបការផ្អើលអស់អ្នកសិល្បៈចូលរួមកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ បានបង្ហោះសារត្រេកអរជាខ្លាំងដែលខ្លួនបានបំពេញក្ដីសុបិន អាចរៀបការជាមួយបុរសដែលខ្លួនស្រឡាញ់ ហើយថែមទាំងបានបំពេញមុខមាត់ជូនគ្រួសារមិនរំលងប្រពៃណី។
ទឹម រដ្ឋា រៀបរាប់ទាំងរំភើបមិនឈប់ថា ៖ «ទីបំផុតសុបិនដ៏ធំរបស់ខ្ញុំប្រចាំជីវិតគឺខ្ញុំបានធ្វើបានសម្រេច ដើម្បីលើកកិត្តិយសមុខមាត់ជូនម៉ាក់ប៉ា ក្រុមគ្រួសារ និង ជីវិតសិល្បៈរបស់ខ្ញុំ នាងខ្ញុំសូមអរគុណដល់អ្នកគាំទ្រ និង ភ្ញៀវកិត្តិយស មិត្តភក្កិ បងប្អូនទាំងអស់ដែលបានឈរនៅក្បែរ និង គាំទ្រខ្ញុំរហូត ហើយបានផ្ដល់កម្លាំងចិត្តពីដើមរហូតដល់ពេលនេះទីបំផុតក្ដីសុបិនខ្ញុំបានក្លាយជាការពិតដូចបំណងហើយ អរគុណនូវការស្រឡាញ់រាប់អានដ៏ធំធេង១នេះ»៕
រូបភាព ៖ Teng Samao Films