ក្រោយប្រកាសលែងលះប្ដី សូដា នីតា ផ្ដាំផ្ញើបែបនេះ អានហើយក្ដុកក្ដួលជំនួស
នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញនេះ តារាសម្ដែង សូដា នីតា បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាស្រីរូបនេះចេញមុខបង្ហោះសារនៅលើហ្វេសប៊ុកប្រកាសជាសាធារណទាក់ទងនឹងជីវិតគ្រួសាររបស់នាងថា សម្រេចចិត្តលែងលះជាមួយស្វាមីហើយសុខចិត្តស្ពាយឈ្មោះជាស្ត្រីមេម៉ាយដ៏រឹងមាំចិញ្ចឹមមើលថែកូន។
នៅសុខៗ សូដា នីតា ស្រាប់តែបង្ហាញពីជីវិតស្នេហាមិនសមប្រកបរហូតដល់ការបែកបាក់ដូច្នេះ ហាក់ធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងព្រោះកន្លងមកគេឃើញប្ដីប្រពន្ធអ្នកទាំងពីរស្រឡាញ់ផ្អែមល្ហែមនឹងគ្នាណាស់ ម្យ៉ាងពួកគេទាំងពីរក៏មានកូនប្រុសម្នាក់ជាចំណងដៃដែរ។
ក្រៅពីប្រកាសធ្វើជាស្រ្តីមេម៉ាយ សូដា នីតា ក៏មិនបានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តលែងលះគ្នាជាមួយស្វាមីដែរ ប៉ុន្ដែនៅយប់ថ្ងៃទី ២៩ មីនា ដដែល តារាស្រីរូបនេះបានបង្ហោះសារថ្មីមួយទៀតជាមួយនឹងអត្ថន័យថា ៖ «មនុស្សគ្រប់គ្នាចូរចាំថា… គ្រប់គ្នានូវពេលសល់ដង្ហើមដក ត្រូវចេះគិតធ្វើល្អ និយាយល្អ រក្សានូវអ្វីដែលហៅថា អនុស្សាវរីយ៍ ត្រូវរក្សា ខុសបំភ្លេច បើខុសគឺចេះសុំទោស បើត្រូវ គឺត្រូវចេះអភ័យ ចងក្តីស្រឡាញ់ ចងមិត្តក្នុងចិត្តរក្សាទំនាក់ទំនង គប្បីចាំបាច់បាត់បង់មនុស្សម្នាក់នោះហើយ មនុស្សម្នាក់ទៀតមក អុចធូបសុំទោស ព្រោះមនុស្សម្នាក់នឹងមិនអាច ក្រោយមក អភ័យឱ្យអ្នកបានឡើយ»៕