មិត្តមិនចោលគ្នា! គ្រាន់តែដឹង Chompoo ចូលពេទ្យសម្រាលកូនភ្លាម Aff ស្ទុះវឹងធ្វើរឿងនេះភ្លែត
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ជាថ្ងៃដែលតារាស្រី Chompoo សម្រាលកូនស្រីពៅរបស់នាង ហើយវាក៏ជាដំណឹងមួយដ៏សែនរំភើបសម្រាប់គ្រួសាររបស់នាង ក៏ដូចជាមហាជនអ្នកគាំទ្រនាង ព្រោះម្នាក់ៗហាក់ចង់ឃើញមុខកូនស្រីរបស់នាងណាស់។
ជាក់ស្តែង បើងាកទៅមើលមិត្តៗសិល្បៈរបស់នាងវិញ គ្រាន់តែដឹងដំណឹងមួយនេះភ្លាម ម្នាក់ៗបង្ហោះសារជូនពរនាងព្រោងព្រាត។ ជាពិសេស ក្នុងនោះក៏មានតារាស្រី Aff Tasaorn ម្នាក់ផងដែរ គ្រាន់តែដឹងថាមិត្តរួមអាជីពចូលមន្ទីរពេទ្យសម្រាលរួច នាងក៏បានខលទៅសួរសុខទុក្ខ Chompoo ភ្លាម ព្រមទាំងបញ្ជាក់ប្រាប់ថា បើចង់ជ្រាបច្បាស់ព័ត៌មានលម្អិតពី Chompoo និង កូន នាងនឹងបញ្ជាក់ជូននៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ នៅក្នុងកម្មវិធី 3 Zeep ខាងមុខនេះផងដែរ។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះអ្នកម៉ាក់ Chompoo នៅពុំទាន់បង្ហាញមុខកូនស្រីនៅឡើយទេ ហើយមហាជនអ្នកគាំទ្រពេលនេះក៏កំពុងតែជ្រួលច្របល់ចង់ឃើញមុខកូនស្រីរបស់នាងមិនស្ទើរនោះដែរ៕
ប្រភព៖ daradaily