មាន សូនីតា តារាស្រីខ្មែរស្លៀកឈុតចេញពីហាងខ្លួនឯងមានតែ ១ គ្មានពីរ ជះរាងបែប Fashion គួរឱ្យចាប់ចិត្ត
ដូចមហាជនអ្នកគាំទ្រវិស័យសិល្បៈបានជ្រាបរួចមកហើយដែរ តារាស្រី មាន សូនីតា ត្រូវបានជាប់ងារជារាជិនីក្រមា ក្រោយពេលតារាស្រីរូបនេះគឺជាសិល្បការិនីដំបូងដែលបានចូលរួមលើកស្ទួយឧស្សាហកម្មក្រមាមុនដំបូងគេ តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាបានបង្កើតសហគមន៍ក្រមាដើម្បីផ្តល់ការងារដល់ស្ត្រីនៅក្នុងខេត្តបន្ទាយមានជ័យថែមទៀតផង។
ការពិត ស្របពេលទទួលបានងារជារាជិនីក្រមា កញ្ញា មាន សូនីតា ក៏បានបើកហាងលក់សម្លៀកបំពាក់ និង កាត់ដេរ «ផ្ទះស្រឡាញ់» ដោយរាល់ផលិតផលនៅក្នុងហាងរបស់នាង គឺសុទ្ធសឹងតែធ្វើឡើងដោយក្រមាគ្រប់ប្រភេទទៀតផង។
ជាក់ស្តែងក្នុងនាមជាថៅកែហាង «ផ្ទះស្រឡាញ់» រាជិនីក្រមា មាន សូនីតា ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅសិល្បៈជាច្រើន បានចាប់អារម្មណ៍រាល់ឈុតសម្លៀកបំពាក់ ដែលនាងបានស្លៀកបង្ហាញម្តងៗ គឺសុទ្ធសឹងតែសម្រិតសម្រាំងតែ ១ គ្មាន ២ ពោលគឺទាំងម៉ូដ និង សាច់ក្រណាត់។
ខាងក្រោមនេះ គឺជាឈុតថ្មីៗនាងចុងឆ្នាំ ២០២១ នៅ ដើមឆ្នាំ ២០២២ ដែលរាជិនីក្រមា មាន សូនីតា បានស្លៀក និង សម្រិតសម្រាំងច្នៃម៉ូដតែ ១ គ្មាន ២ ពីហាងរបស់នាងផ្ទាល់ ដោយផ្ទុះការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ៖