កំពូលតារាហុងកុង Nicholas Tse សម្រេចចិត្តបិទហាងនំបុ័ងទាំង ៦ សាខា
បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធីធ្វើម្ហូប Chef Nic កាលពីឆ្នាំ ២០១៤ តារាសម្ដែងប្រុស Nicholas Tse ក៏បានបើកដំណើរការធ្វើជាម៉ាក Nic Cookies ដើម្បីលក់ផលិតផលដែលតារាប្រុសរូបនេះ បានស្រាវជ្រាវ និង កែច្នៃ។ បើយោងតាមប្រភពពី HK01 បានឱ្យដឹងថា តារាសម្ដែងរូបនេះ បានបើកសាខាចំនួន ៦ នៅហុងកុង ក្នុងរយៈពេល ៤ ឆ្នាំមកហើយ។
ជាមួយគ្នានោះ តារាសម្ដែងប្រុសរូបនេះ បានដាក់បង្ហាញប្រភេទនំល្បីមួយមានរសជាតិឆ្ងាញ់ប្រចាំហាង ដែលមានតម្លៃខ្ពស់គឺ ៣០ ដុល្លារ។ ក្រោយមកអាជីវកម្មរបស់លោក ហាក់ដូចជាអំណោយផលយ៉ាងខ្លាំង រហូតដល់មានគំរូនំប៊ីសស្ទីនក្នុងហាងរបស់លោក ត្រូវបានក្រុមប្រឹក្សាអ្នកប្រើប្រាស់ហុងកុង រកឃើញមានផ្ទុកសារធាតុ Acrylamide ដែលបង្កឱ្យមានជំងឺមហារីក។
យ៉ាងណាមិញ ចូលដល់ឆ្នាំ ២០២០ ហាងរបស់លោកត្រូវបានបិទ ដោយសារតែការលក់ធ្លាក់ចុះ ហើយ Nicholas Tse បានងាកមករកស៊ីតាមអនឡាញវិញ។
មិនត្រឹមតែក្នុងអាជីវកម្មភោជនីយដ្ឋានប៉ុណ្ណោះទេ អតីតស្វាមីតារាសម្តែងស្រី Cecilia Cheung ក៏បានខាតលុយជាង ៣០% លើការវិនិយោគេរបស់លោកលើអចលនទ្រព្យផងដែរ។ ក្នុងនោះ លោកបានចាយលុយជិត ១៣ លានដុល្លារ ដើម្បីធ្វើម្ចាស់ហាងមួយនៅ Lyndhurst Terrace ថ្វីដ្បិតថា ការរកស៊ីថ្មីៗនេះបានធ្លាក់ចុះដល់ ១០២ ០០០ ដុល្លារក្នុង ១ ខែក៏ដោយ៕