ផ្អើលអ្នកគាំទ្រ! The Weeknd បញ្ចេញបទចម្រៀងថ្មី សម្ដែងរួមជាមួយតួស្រីរឿង «Squid Game»
កំពូលតារាចម្រៀងដ៏ល្បី The Weeknd ថ្មីៗនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើប និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបលោកបានធ្វើការទម្លាយពីរូបភាពនៃវីដេអូបទចម្រៀងថ្មី ដោយមានការចូលរួមសម្ដែងដោយតារាសម្ដែងកូរ៉េ Jung Ho Yeon ដែលមហាជនស្គាល់ច្បាស់ជាតួអង្គស្រីប្រចាំរឿង «Squid Game»។
កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ តារាចម្រៀង The Weeknd បានធ្វើការបង្ហោះរូបភាពនៃឈុតមួយរបស់ MV បទចម្រៀងថ្មីរបស់លោក ដែលបង្ហាញឱ្យឃើញពីវត្តមានលោក ជាមួយនឹងតារាសម្ដែង និង ម៉ូដែល Jung Ho Yeon កាន់ដៃគ្នាក្នុងជណ្ដើរយន្ត សើចក្អាកក្អាយ។ ខាងក្រោមរូបភាព លោកបានសរសេរ caption ថា ៖«Out of Time: tuesday»។ ដោយឡែកនៅថ្ងៃទី ០២ ខែមេសា នេះ លោកក៏បានទម្លាយនៅឈុតមួយផ្សេងទៀត ដែលរូបលោកអង្គុយក្បែរ Jung Ho Yeon ដៃកាន់ម៉េក្រូច្រៀង អមជាមួយ caption «tuesday»។
គួរឱ្យដឹងផងដែរ «Out of Time» គឺជាបទចម្រៀងមួយបទក្នុងអាល់ប៊ុមចម្រៀងទី ៥ របស់លោក «Dawn FM»។ វីដេអូបទចម្រៀងថ្មីនេះដែរ នឹងចេញជាផ្លូវការនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២២ ខាងមុខ៕
View this post on Instagram