ស្រីនា ចាយលុយរាប់ K នាំគ្រួសារដើរលេងកោះសង្សារយ៉ាងអភិជន
ថ្មីៗនេះ YouTuber ស្រីល្បីឈ្មោះ ជា ស្រីនា កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយឃើញនាងចាយជីវិតយ៉ាងរីករាយដើរកម្សាន្តនៅលើកោះសង្សារជាមួយនឹងក្រុមគ្រួសារ បង្ហាញពីទំនាក់ទំនងយ៉ាងជិតដិតឪពុកម្ដាយ កូន ព្រោះថាកន្លងមកសមាជិកគ្រួសារម្នាក់ៗមមាញឹកនឹងបំពេញការងាររៀងខ្លួនកម្រមានពេលវេលាដើរលេងជុំគ្នាបែបនេះណាស់។
ពិតណាស់ កោះសង្សារថ្វីដ្បិតតែស្ថិតក្នុងប្រទេសកម្ពុជាយើង ប៉ុន្ដែត្រូវបានគេចាត់ទុកជាកោះអភិជនមួយ ដែលអ្នកទៅលេងកម្សាន្តនៅទីនោះត្រូវចំណាយលុយរាប់ពាន់ដុល្លារឯណោះដើម្បីស្នាក់នៅ។
ជាក់ស្ដែង YouTuber វ័យក្មេង ជា ស្រីជា ទៅដើរកម្សាន្តលម្ហែអារម្មណ៍លើកោះអភិជនមួយនេះ បានបង្ហាញពីភាពហ៊ឺហារ រស់នៅក្នុងជីវិតភាពសម្បូរសប្បាយគួរឱ្យសរសើរ។ ក្នុងនោះ ស្រីនា បានបង្ហោះរូបថតប៉ុន្មានសន្លឹក ស្ដែងពីទិដ្ឋភាពដ៏ត្រជាក់ភ្នែកពីលើទូកនៃកោះអ្នកមានមួយនេះ ព្រមទាំងសកម្មភាពខ្លះៗជាមួយគ្រួសារយ៉ាងមានក្ដីសុខ ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមស្រមៃចង់នៅលេងផ្តិតរូបភាពស្អាតៗមិនស្ទើរឡើយ៕