ក្តៅគគុក! មេធាវីទទួលខុសត្រូវរឿងក្តី Tangmo ទម្លាយថា អ្នកទាំង៥នៅលើទូកអាចនឹងកាត់ទោស
ចាប់តាំងពីតែងតាំងលោក Decha Kittiwitthayanan ជាមេធាវីទទួលខុសត្រូវលើសំណុំរឿងក្តីការស្លាប់របស់តារាសម្ដែងស្រី Tangmo Nida មក ពេលនេះមេធាវីរូបនេះ បានបង្ហោះពីដំណើរការរឿងក្តីបន្ថែម ដោយរំពឹងថា ក្រុមមនុស្សទាំង ៥ នាក់នៅលើទូកនឹងត្រូវកាត់ទោសទាំងអស់។
ជាក់ស្ដែង នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់មេធាវីរូបនេះ បានបង្ហោះដំណឹងថ្មីក្នុងដំណើរការរឿងសំណុំរឿងរបស់ Tangmo ដោយក្នុងនោះបានសរសេរថា៖ «ម៉ោង ៣:០០ រសៀល Sand នឹងចូលខ្លួនមកជួបមន្រ្តីស៊ើបអង្កេត។ ហើយថ្ងៃនេះ (ថ្ងៃ ០៣ ខែមេសា) អាចនឹងមានដំណឹងល្អបន្ថែមទៀត ដែលត្រូវកាត់ទោសបន្ទាប់។ ជឿខ្ញុំចុះ ក្រុមមនុស្សទាំង ៥ នាក់នៅលើទូកមិនរួចខ្លួនទេ/កាត់ទោសទាំងអស់»។
យ៉ាងណាមិញ ករណីនេះគឺជារឿងដែលសង្គមផ្តោតការតាមដានជាខ្លាំង ហើយជាករណីមួយដែលត្រូវបានគេឃ្លាំមើលដោយរង់ចាំការសន្និដ្ឋាននឹងបញ្ចប់ទៅយ៉ាងដូចម្តេច។ នៅពេលដែលមេធាវី Decha បង្ហោះបែបនេះភ្លាម ក៏មានមហាជនក្នុងបណ្តាញសង្គមជាច្រើនបានចូលតាមដានយ៉ាងរហ័ស ហើយរង់ចាំមើល បន្ទាប់ពីម៉ោង ៣រសៀលនេះហើយ តើនឹងមានការផ្លាស់ប្តូរ ឬ ដំណើរការរឿងក្តីអ្វីខ្លះអំពីករណីនេះ៕