Aff បុកពោះ ពេលឃើញ Songkarn អតីតប្តី ចូលសង្រោះបន្ទាន់អស់ ៧ ថ្ងៃ ហើយមានស្ថានភាពបែបនេះ
ថ្មីៗនេះ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញអតីតស្វាមីរបស់តារាស្រី Aff Tasaprn គឺលោក Songkarn ដេកឈឺជាប់នឹងគ្រែ ដោយម្នាក់របួសនៅនឹងមុខ និង ថែមទាំងចោះបំពង-កទៀតនោះ ដែលគិតមកទល់ពេលនេះជាង ១ សប្តាហ៍ទៅហើយ ដែលលោក Songkarn ស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីព្យបាលនោះ។
ក្នុងនោះដែរ លោកក៏នៅពុំទាន់បានបញ្ជាក់ប្រាប់មហាជននៅឡើយទេថា លោកមានបញ្ហាសុខភាពអ្វី ឬ កើតអ្វី រហូតឈានដល់ការសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់បែបនេះនោះ។
ជាមួយគ្នានោះដែរ បើទោះបីជាលោកពុំបានបញ្ជាក់ជាក់ពីអាការជំងឺរបស់លោកឱ្យមហាជនបានជ្រាបក៏ដោយ តែលោកបានបង្ហោះសារអគុណចំពោះមិត្តភក្តិ គ្រួសារ ដែលបានបារម្ភពីលោកផងដែរ។ លើសពីនេះទៅទៀតលោកក៏បានបន្ថែមថា មកទល់ពេលនេះលោកបានធូស្បើយ និង មានកម្លាំងមាំមួនវិញហើយ មិនយូរទេលោកនឹងបានត្រឡប់ទៅជុំគ្រួសារវិញហើយ។
យ៉ាងណាមិញ មហាជនអ្នកស្រឡាញ់គាំទ្រលោកក៏ហាក់នៅតែបារម្ភចំពោះលោក ថែមទាំងបានបង្ហោះសារជូនពរឱ្យលោកឆាប់ជា និង បានត្រឡប់មកជុំគ្រួសារវិញឆាប់ៗផងដែរ។ ស្របគ្នានោះ សម្រាប់តារាស្រី Aff វិញ ក្រោយពេលបានឃើញអតីតប្តីក្នុងសមភាពបែបនេះ ក៏មានក្តីភ័យរន្ធត់ និង បានបង្ហោះសារជូនពរអតីតឱ្យឆាប់ជាឆាប់ៗផងដែរ៕
ប្រភព៖ daradaily