ក្រោយបញ្ចប់រឿងអាស្រូវស្នេហា Weir ទៅសំងំប្រើជីវិតរស់នៅផ្ទះឈើ ស្ងប់ស្ងាត់នៅឯជើងភ្នំ
ដូចដែលមហាជនមួយចំនួនបានស្គាល់ច្បាស់ហើយថា Weir Sukollawat ជាតារាប្រុសលំដាប់ជួរមុខប្រចាំប្រទេសថៃ ដែលមានរូបរាងសង្ហា មានស្នាមញញឹមស្រស់ទាក់ចិត្តមិត្តនារីៗ។
ថ្មីៗនេះតារាប្រុសរូបនេះ ហាក់ក្លាយជាចំណីខ្សែភ្នែករបស់ប្រិយមិត្តអ្នកគាំទ្រ ក្រោយផ្ទុះរឿងចចាមអារ៉ាមបណ្តើរស្រីថ្មី បន្ទាប់ពីបែកបាក់ចំណងស្នេហ៍ជិត ១០ ឆ្នាំ ជាមួយកំពូលតារាស្រីជួរមុខ Bella Ranee។ យ៉ាងណាមិញ ក្រោយរឿងទាំងនោះស្ងប់ស្ងាត់ទៅ គេបានសង្កេតឃើញថាតារាប្រុស Weir បានចាកចេញពីទីក្រុង ទៅសំងំប្រើជីវិតបែបសាមញ្ញនៅឯជើងភ្នំ ក្នុងតំបន់ Khao Yai។
បន្ថែមពីនេះ តារាប្រុស Weir ក៏បានសាងសង់ផ្ទះឈើសមល្មមមួយដើម្បីរស់នៅទីនោះផងដែរ។ ដោយមុននឹងចូលរស់នៅលោកបានអញ្ជើញព្រះសង្ឃ ដើម្បីធ្វើពិធីឡើងផ្ទះ និង ជួបជុំគ្នាជាមួយមិត្តភក្តិជិតស្និទ្ធតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ទោះបីជាមិនបានរៀបចំធំដុំក៏ពិតមែន តែគេសង្កេតឃើញថា Weir ហាក់មានក្តីសុខជាមួយជីវិតបែបនេះជាខ្លាំង ជាពិសេសលោកត្រូវបានគេស្គាល់ថាជាមនុស្សដែលស្រឡាញ់ និង ចូលចិត្តរស់នៅជាមួយធម្មជាតិខ្លាំង៕
ប្រភព៖ Teenee