ហ្វេនៗស្លុ-តចិត្ត ក្រោយ IU ប្រកាសកើតជំងឺកម្រមួយ មិនដឹងព្យាបាលជាឬអត់
IU តារាចម្រៀង និង សម្តែងឆ្នើមរបស់កូរ៉េខាងត្បូង ដែលមានរាងតូចច្រឡឹង មានរូបសម្រស់ស្រស់ស្អាត និង សំឡេងពីរោះ។
កាលពីថ្មីៗនេះ IU បានធ្វើឱ្យអ្នកគាំទ្រ ព្រួយបារម្ភពីសុខភាពនាងជាខ្លាំង ក្រោយនាងប្រកាសថាកើតមានជំងឺកម្រមួយនោះគឺ ជំងឺក្រដាសត្រចៀកចំហ Patulous Eustachain Tube ហៅកាត់ថា PET។ លក្ខណៈនៃជំងឺគឺបែបនេះ ជាធម្មតាបំពង់ក្រដាសត្រចៀកតែងបិទជិត ហើយវានឹងបើកនៅពេលដែលមានសម្ពាធខ្យល់ ឬ វត្ថុរាវ ឧទាហរណ៍នៅពេលដែលយើងជិះយន្តហោះហើយយន្តហោះឡើង នោះយើងនឹងឮសំឡេងរំខាននៅក្នុងត្រចៀក ឬ ជាប្រភេទសំឡេងអេកូម្យ៉ាង។ នៅពេលដែលអ្នកមានជំងឺនេះ បុគ្គលនោះនឹងជួបបទពិសោធការរំខានដោយការបង្កើតសំឡេងដោយខ្លួនឯងក្នុងបំពង់ត្រចៀក។
វេជ្ជបណ្ឌិតជំនាញបានធ្វើការវិនិច្ឆ័យលើជំងឺរបស់ IU បានឱ្យដឹងថាស្ថានភាពនាពេលបច្ចុប្បន្នគឺមិនច្បាស់លាស់ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន អាចបណ្តាលមកពីការច្រៀងដោយប្រើកាសញ៉ុកត្រចៀកដាក់សម្លេងខ្លាំងៗហួសកម្រិតពេក។ ហើយជំងឺនេះប្រសិនបើព្យាបាលគឺត្រូវយកប្រភេទដុំខ្លាចចេញដើម្បីគ្របបំពង់ក្រដាសត្រចៀកឱ្យជិតវិញ។
យ៉ាងណាមិញ បច្ចុប្បន្ន IU កំពុងស្ថិតក្នុងការពិភាក្សាដើម្បីព្យាបាលជាមួយគ្រូពេទ្យជំនាញ ដោយមិនមានការធានាអះអាងថាអាចជាសះស្បើយ ១០០ % នោះឡើយ ព្រោះតែវាជាប្រភេទជំងឺកម្រពុំសូវមានអ្នកកើត៕
ប្រភព៖ Khaosod