សុតធីតា ចេញមុខបកស្រាយហើយ ក្រោយមានអ្នកថា រូបរាងដងខ្លួននាងកែកុនបន្ថែម
បើនិយាយពី Miss Grand Cambodia ២០២១ ប៉ូគឹមថេង សុតធីតា ក្រោយបញ្ចប់បេសកម្មរបស់ខ្លួនដែលតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិមួយរយៈកន្លងទៅនោះ មកដល់ពេលនេះ បវរកញ្ញារូបនេះនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងដដែល ជាមួយនឹងការបង្ហាញខ្លួនលើបណ្ដាញសង្គម និង តែងឃើញវត្តមានក្នុងសកម្មភាពផ្សេងៗនៃវិស័យបរវកញ្ញា។
ជាមួយគ្នានោះ អ្វីដែលតែងធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ និង សរសើរខ្លាំង ខណៈពេលដែលបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីផ្សេងៗនៃវិស័យបវរកញ្ញា ជារឿយៗកញ្ញាតែងបញ្ចេញរូបភាពលើបណ្ដាញសង្គមក្នុងឈុតដ៏ស្រស់ស្អាតៗរំលេចលើដងខ្លួនយ៉ាងស្រឡូនទាក់ទាញឥតទាស់របស់នាង ដែលមើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយឡែក ស្របពេលនោះដែរ ក្រោយពីបានឃើញរូបរាងដងខ្លួនស្រឡូនស្អាត និង គ្រងឈុតនីមួយៗជះរាងឆ្វាចៗបែបនេះហើយ បានធ្វើឱ្យមានអ្នកតាមដានមួយចំនួនមានចម្ងល់សួរទៅកាន់បវរកញ្ញារូបនេះ ចំពោះរូបរាងដងខ្លួនរបស់នាងនូវចំណុចខ្លះៗផងដែរ។
ដោយថ្មីៗនេះ ក៏បានឃើញ សុតធីតា ធ្វើការឡាយវីដេអូបកស្រាយចំពោះសំណួររបស់មហាជនបានឡើងថា ៖ «ម៉េចបានចង្កេះតូច ត្រគាកធំ ទៅចាក់ត្រគាកមែន?» ដែលកញ្ញាបានធ្វើការបដិសេដចំពោះចំណុចនេះ និង រៀបរាប់ច្បាស់ៗថា ៖ «ខ្ញុំបកស្រាយចំពោះអ្នកដែលឆ្ងល់ថា ម៉េចបានត្រគាកធំ ចង្កេះតូច ខ្ញុំទៅចាក់ត្រគាកមែន? គឺអត់មែនទេ រាងរបស់ខ្ញុំគឺធម្មជាតិមកអ៊ីចឹងហ្មង ហើយរឿងហាត់ប្រាណក៏ខ្ញុំខ្ជិលដែរ គឺរាងធម្មជាតិបែបហ្នឹងហ្មង មួយទៀតដោយសារតែកាលពីតូចខ្ញុំធ្លាប់ធាត់ អ៊ីចឹងដល់ធំឡើងខ្ញុំចេះស្រឡាញ់ខ្លួន ខ្ញុំមានរបបអាហារត្រឹមត្រូវ ចេះញ៉ាំត្រឹមត្រូវ គឺវាអាចនឹងស្គម អ៊ីចឹងធម្មតា ពេលយើងស្គម ក្បាលពោះក៏រាបស្អាត»៕