ជាកូនសេដ្ឋីលុយវាល់លាន តែ In Sarin មិនលាដៃសុំម៉ាក់ប៉ា សុខចិត្តធ្វើការរកលុយចាយខ្លួនឯងតាំងពីក្មេង
ជឿជាក់ថាប្រិយមិត្តយើងប្រាកដជាបានស្គាល់រួចមកហើយតារាសម្ដែងប្រុសវ័យក្មេងរូបសង្ហាសាច់សខ្ចីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ លោក In Sarin ដែលជាតារាប្រុសពន្លកថ្មីមុខមានមន្តស្នេហ៍ ខណៈនេះកំពុងតែធ្វើឱ្យប្រិយមិត្តស្រីជ្រួលច្របល់ ព្រោះលង់នូវសម្រស់ និង ទេពកោសល្យសម្ដែងដ៏ល្អរបស់លោក។
បច្ចុប្បន្នតារាប្រុសថ្ពាល់ខួចមុខមានមុនស្នេហ៍រូបនេះ មានអាយុ ២៧ ឆ្នាំ កំពុងក្លាយជាតារាប្រុសម្នាក់មានឈ្នោះបោះសំឡេងខ្លាំងក្នុងវិស័យសិល្បៈ។ ក្នុងនោះបើងាកទៅមើលពីជីវិតឯកជនតារាប្រុសរូបនេះវិញគឺពិតជាអភិជនណាស់ ដោយតារាប្រុស In រស់នៅលើគំនរទ្រព្យដ៏សែនស្តុកស្ដម្ភ។
In Sarin គឺជាកូនសេដ្ឋីដែលមានឪពុកម្តាយជាអ្នកជំនួញអចលនទ្រព្យល្បីកក្រើកប្រទេស លោកមានបងប្អូនចំនួន ៣ នាក់ លោកជាកូនទី ២ នៃគ្រួសារ។ អាចនិយាយបានថា ទោះបីមានទ្រព្យចាយមិនចេះខ្វះមែន តែសម្រាប់តារាប្រុសរូបនេះគឺពុំដែលលើកដៃទារលុយម៉ាក់ប៉ាចាយនោះទេ។
ថ្លែងក្នុងបទសម្ភាសសារព័ត៌មានមួយ In បានទម្លាយថាខ្លួនបានចេញធ្វើការរកលុយតាំងតែរៀនចប់ថ្នាក់វិទ្យាល័យមកម៉្លេះ រហូតដល់បច្ចុប្បន្ននេះ លោកក៏មានជំនួញផ្ទាល់ខ្លួនផងដែរ ដោយនាំឱ្យជីវិតកាន់តែមានន័យសម្រាប់លោក។
យ៉ាងណាមិញ បើងាកទៅមើលមហាជនពិតជាមានការអួតសរសើរយ៉ាងខ្លាំងចំពោះតារាប្រុសពន្លកថ្មីរូបនេះខ្លាំងណាស់ ដែលកើតមកក្នុងត្រកូលសេដ្ឋីហើយ តែហាក់នៅតែតស៊ូខិតខំរកដោយខ្លួនឯងដោយមិនសូវពឹងការជួយជ្រោមជ្រែងពីអ្នកផ្ទះ អាចនិយាយបានថាជាសេដ្ឋីវ័យក្មេង ដែលមានគ្រប់យ៉ាងមិនថាសម្រស់ ទេពកោសល្យ និង ទ្រព្យសម្បត្តិ រាល់នារីណាម្នាក់បានលោកជាស្វាមីពិតជាមានសំណាងមួយជីវិតហើយ៕