ជុំ ស៊ីថា ផ្តាច់ផឹងពីសិល្បៈ សំងំចាយជីវិតអភិជន តែសាមញ្ញក្នុងនាមជាស្វាមី និង ឪពុកកូនៗ ៥ នាក់ដ៏សែនល្អ
ជឿជាក់ថាប្រិយមិត្តស្គាល់ច្បាស់ជាមិនខាន អតីតតារាសម្ដែងរូបសង្ហា លោក ជុំ ស៊ីថា ដែលបច្ចុប្បន្នតារាប្រុសរូបនេះ កំពុងតែសាងជីវិតជាមួយគ្រួសារយ៉ាងមានសុភមង្គល ក្រោយទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៥ នាក់ ដោយក្នុងនោះ ៣ នាក់ ជាកូនភ្លោះ។
ក្រោយពីរៀបការ លោក ជុំ ស៊ីថា ក៏បានផ្តាច់ផឹងលើវិថីសិល្បៈ ដោយចាប់យកអាជីពជាមន្ត្រីរាជការ និង មានមុខជំនួញរួមគ្នានឹងភរិយា ព្រមទាំងឪពុកម្តាយក្មេក។
បើទោះផ្តាច់ផឹងលើអាជីពសិល្បៈ លោក ជុំ ស៊ីថា ហាក់ធ្វើឱ្យមហាជនអ្នកគាំបើកភ្នែកធំៗ និង និយាយមិនដាច់ពីមាត់ ក៏ព្រោះតែលោកគឺជាតារាប្រុសមួយរូប ដែលមានសំណាងទទួលបានភរិយាដ៏ស្រស់ស្អាត និង មានមុខជំនួញមានទ្រព្យពេញក្នុងដៃ អាចរាប់បញ្ជូលជាតារាប្រុសលំដាប់អភិជនថែមទៀតផង។
ដោយឡែក បើក្រឡេកទៅមើលការរស់នៅជីវិតឯកជនវិញនោះ ក្រៅពីអាជីពជាមន្ត្រីរាជការ និង ជាអ្នកជំនួញ លោក ជុំ ស៊ីថា ក៏ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តភក្តិក្នុង-ក្រៅរង្វង់សិល្បៈ លើកឡើងថាលោកគឺជាស្វាមី និង ជាឪពុកដ៏ល្អសម្រាប់ក្រុមគ្រួសារ ក៏ព្រោះតែលោកមើលថែភរិយា និង កូនៗបានយ៉ាងល្អ។ ជាងនេះទៅទៀត មិនខ្វល់ថារវល់យ៉ាងណា លោក ជុំ ស៊ីថា តែងតែយកពេលជួយមើលថែកូនប្រុសស្រីទាំង ៥ ជំនួសភរិយា ព្រមទាំងជួយធ្វើកិច្ចការផ្ទះជាច្រើនមិនថាតែថែសួន ដាំបន្លែនោះទេ៕