ឈប់សង្ស័យទៅ! តាមពិតមកពីមូលហេតុនេះបានជា Great សម្រេចចិត្តមិនទាន់យកសង្សារ
Great Warintorn តារាប្រុសរូបសង្ហា មានមន្តស្នេហ៍ កម្ពស់ ១ ម៉ែត្រ ៨៣ ដែលជាគ្រាប់ពេជ្រមួយដួងប្រចាំប៉ុស្តិ៍លេខ ៣ ថៃ។
មួយរយៈក្រោយនេះ Great ហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងចំពោះបញ្ហាបេះដូងរបស់លោក ជាពិសេសគឺក្រោយពេលតារាស្រី Jackie បានប្រកាសណែនាំខ្លួនសុំធ្វើកូនប្រសារម្តាយលោក។
យ៉ាងណាមិញ Great ក៏បានឆ្លើយតបទៅនាងវិញ ដោយសារភាពថាលោកក៏ចូលចិត្ត និង អៀនដូចគ្នាដែលនាងធ្វើបែបនេះ តែសុំរក្សានៅត្រឹមមិត្តភាព។
មូលហេតុដែលកាន់តែច្បាស់ជាងនេះទៀត គឺ Great បានបញ្ជាក់ថា ៖ «បច្ចុប្បន្នខ្ញុំគឺមិនទាន់គិតគូររឿងនេះទេ ហើយបើសួរថាខ្ញុំហួងហែងភាព Single មែនទេ ចម្លើយគឺបាទ ព្រោះពេលនេះខ្ញុំកំពុងរីករាយខ្លាំងនឹងជីវិតបែបនេះ គឺវាទម្លាប់ និង សេរីភាពម្យ៉ាង តែបើថ្ងៃមួយដែលជាពេលវេលាដល់គូពិតៗ នោះចាំគិតទៀត បណ្តោយឱ្យវាទៅតាមពេលវេលាសិនចុះ រឿងអនាគតទុកនៅអនាគតបាទ»៕
ប្រភព៖ Teenee