ចាំបានទេ? កូនភ្លោះបារាំង អូន Kai និង អូន Khai ក្នុងរឿង «កុំបំភ្លេចខ្លុំ» ពេលនេះធំមានមុខមាត់ស្រស់សង្ហាណាស់
ប្រិយមិត្តច្បាស់ជានៅចាំជាក់ជាមិនខានរឿងភាគថៃដ៏ល្បីមួយ មានចំណងជើងថា ៖ (อย่าลืมฉัน ឬ យ៉ាលឺមឆាន់) ដែលប្រែជាភាសាខ្មែរថា ៖ «កុំបំភ្លេចខ្ញុំ» ដែលជារឿងភាគថៃមួយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ ក្នុងរឿងភាគដ៏ល្អនោះ មហាជនច្បាស់ជាចាប់អារម្មណ៍ផងដែរនូវតួអង្គអូន Kai និង អូន Khai ដែលជាអង្គកូនភ្លោះមានមុខមាត់ក្នាញ់ ដោយម្នាក់ៗតែងក្រឺតគ្រប់ៗគ្នា។
កន្លងមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះក៏មានប្រិយមិត្តយើងមានការនឹករឭក ក៏ដូចជាចង់ដឹងដែរថា អូនតូចទាំងពីរក្នុងរឿងពេលនេះសុខទុក្ខយ៉ាងណា និង ធំទៅមានមុខមាត់ស្រស់ស្អាតយ៉ាងណាដែរ ពីព្រោះថាចាប់តាំងពីសម្ដែងរឿងនោះចប់ អូន Kai និង អូន Khai ហាក់បាត់ពុំឃើញសម្ដែងទៀតនោះទេ។
សម្រាប់តួអង្គអូន Kai និង អូន Khai មានឈ្មោះពិតថា Hayden និង Joshua ជាកូនកាត់ថៃកាត់អូស្ត្រាលី បច្ចុប្បន្នពួកគេទាំងពីរមានអាយុ ១៤ ឆ្នាំ ដោយរស់នៅប្រទេសអូស្ត្រាលីជាមួយនឹងក្រុមគ្រួសារ។ មានម្ដាយជាជនជាតិថៃ ឪពុកជាជនជាតិអូស្ត្រាលី សព្វថ្ងៃខណៈដែលធំពេញរូបពេញរាង តារាប្រុសវ័យក្មេងទាំងពីរនេះ មានមុខស្រស់សង្ហាមិនចាញ់កាលនៅក្មេងឡើយ។
ជារឿយៗ ឪពុកម្តាយរបស់ពួកគេទាំងពីរតែងបង្ហោះសកម្មភាពផ្សេងៗ នៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាម ដែលធ្វើឱ្យមហាជនអ្នកធ្លាប់តាមដានរឿងពួកគេទាំងពីរមានការនឹករឭកយ៉ាងខ្លាំង។ ក្នុងនោះប្រិយមិត្តខ្លះក៏សង្ឃឹមថាពួកគេនឹងអាចវិលទៅរកការសម្ដែងដូចកាលពីក្មេងវិញផងដែរ៕