Mo Amena ស័្មគ្រតស៊ូឆ្លងកាត់ព្យុះភ្លៀងស្នេហាជាមួយ Tomboy បើទោះបរាជ័យរាប់ដងមិនអស់
ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់មកហើយ នូវតារាស្រីវ័យ ៣៦ ឆ្នាំ Mo Amena ដែលជាតារាសម្តែងមួយរូប មានទឹកចិត្តខ្នះខ្នែងជួយឈឺឆ្អាលរឿង Tangmo នាពេលកន្លងមកនោះ។
យ៉ាងណាមិញ បើក្រឡេកមកមើលជីវិតរបស់តារាស្រីរូបនេះ គេឃើញនាងមានរឿងរ៉ាវជាច្រើនណាស់ ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល ជាពិសេសគឺរឿងរសនិយមខាងស្នេហាតែម្តង។
តាមព័ត៌មានបានឱ្យដឹងថា Mo Amena គឺជាមនុស្សស្រីម្នាក់ ដែលភាគច្រើនចូលចិត្តសាងស្នេហាផ្អែមល្ហែមជាមួយនឹង Tomboy ច្រើនជាងបុរសធម្មតា ដោយនាងចាប់ផ្តើមទាក់ទង Tomboy បែបនេះ តាំងពីនៅរៀនមកម៉្លេះ ហើយនាងបានឆ្លងកាត់ព្យុះភ្លៀងស្នេហាជាមួយនឹងពួកគេអស់ជាច្រើននាក់មកហើយ ប៉ុន្តែមានតែគូស្នេហ៍ពីរនាក់ប៉ុណ្ណោះ ដែលនាងបានទាក់ទង និង បង្ហាញមុខជាផ្លូវការដល់សារធារណៈ។
ក្នុងនោះ មនុស្សដំបូងដែលមហាជនស្គាល់ថាជាគូស្នេហ៍របស់ Mo Amena គឺជា Tomboy មួយរូបឈ្មោះ Ploy ជាអ្នកជំនួញ ហើយពួកគេបានទាក់ទងគ្នាមិនយូរប៉ុន្មានឡើយ ក៏សម្រេចចិត្តចូលរោងការជាមួយគ្នា តែបានត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ មកដល់ឆ្នាំ ២០១៩ អ្នកទាំងពីរក៏ចែកផ្លូវគ្នាទៅវិញស្ងាត់ៗ ដោយសារតែមានរឿងចម្រូងចម្រាសរស់នៅជាមួយគ្នាមិនបាន។
យ៉ាងណាក៏ដោយ មិនយូរប៉ុន្មានស្រីស្រស់ Mo Amena ក៏បានរកឃើញអ្នកស្អំបេះដូងថ្មីមួយទៀតភ្លែត ដោយកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ នាងបាននាំសង្សារថ្មីរបស់ខ្លួនមកបង្ហាញមុខឱ្យមហាជនបានស្គាល់ជាថ្មី។
តាមព័ត៌មានបានឱ្យដឹងថា សង្សារថ្មីរូបនេះ មានអាយុប្អូននាងរហូតដល់ ៧ ឆ្នាំឯណោះ ហើយពួកគេបានជួបគ្នានៅកន្លែងសម្តែងរឿង ដោយសង្សារថ្មីនេះ គឺជាជំនួយការអ្នកដឹកនាំរឿងម្នាក់។ យ៉ាងណាមិញ មើលទៅហាក់ប្រាកដប្រជាជាមួយស្នេហាមួយនេះណាស់ នាងបានឱ្យដឹងថា ស្នេហ៍មួយនេះ គឺជាស្នេហាចុងក្រោយហើយ បើសិនជាវាមិនទៅមុខដូចលើកមុនទៀត នាងនឹងមិនទទួលយកនរណាទៀតឡើយ៕