នាយចឺម ស្រឡាញ់ផ្គាប់ចិត្តសង្សារណាស់ ពេលនាងប្រាប់រឿងគួរឱ្យរំភើបមួយនេះ
ទំនាក់ទំនងស្នេហារវាងតារាចម្រៀងវ័យក្មេង នាយចឺម និង សង្សារមេម៉ាយកូន ១ គឺអ្នកនាង សេង សុខឃីម កាន់តែស្រឡាញ់យល់ចិត្តថ្លើមគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយជារឿយៗពួកគេទាំងពីរតែងបណ្ដើរគ្នាទៅណាមកណាទាំងគូ បង្ហាញសកម្មភាពស្វីតៗធ្វើឱ្យមហាជនច្រណែនមិនស្ទើរឡើយ។
តួយ៉ាងយប់ថ្ងៃទី ៧ ខែមេសា ម្សិលមិញ នាយចឺម និង សង្សារបណ្ដូលចិត្តបានបណ្ដើរគ្នាទៅចូលរួមកម្មវិធីខួបកំណើតមួយ ស្រាប់តែក្នុងនោះអ្នកនាង សេង សុខឃីម បានបង្ហោះរូបថតជាមួយតារាចម្រៀងវ័យក្មេងខាងលើ ព្រមទាំងសរសេរសារដ៏គួរឱ្យរំភើបមួយ ស្ដែងពីការយកចិត្តទុកដាក់ពី នាយចឺម ចំពោះនាងថា ៖ «ច្រៀងនៅខេត្តរាល់ថ្ងៃមិនដែលបានសម្រាក ថ្ងៃនេះនឿយពេញមួយថ្ងែហើយ បងនៅឆ្លៀតបើកឡានជូនអូនចូលរួមកម្មវិធីខាងក្រៅទៀត»។
ត្រឹមការបង្ហើបប្រាប់ពីអ្នកនាង សេង សុខឃីម យ៉ាងខ្លីនេះ ក៏អាចបញ្ជាក់យ៉ាងច្បាស់ថា នាយចឺម ស្រឡាញ់ផ្គាប់ចិត្តសង្សារប៉ុនណាដែរ ហើយនេះក៏មិនមែនជាលើកដំបូងដែរ ប៉ុន្ដែកន្លងមក នាយចឺម តែងបង្ហាញទង្វើស្រឡាញ់ស្មោះត្រង់នឹងគូស្នេហ៍ខ្លាំងណាស់ ហើយនាយក៏ធ្លាប់ប្រាប់ថាច្បាស់លាស់ចង់គិតគូពីរឿងអនាគតជាមួយស្នេហាលើកនេះដែរ៕