ទឹកចិត្តល្អណាស់! Bella សុខចិត្តចាយលុយផ្ទាល់ខ្លួន កសាងសាលាឆាន់ នៅវត្តមួយកន្លែង
Bella Ranee តារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ ដែលសាងកេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារពេញអាស៊ីតាមរយៈរឿង «បុព្វេសន្និវាស» ហើយក្លាយជាគ្រាប់ពេជ្រចែងចាំងប្រចាំប៉ុស្តិ៍លេខ ៣។
ថ្មីៗនេះ Bella បានធ្វើឱ្យមហាជនលាន់មាត់កោតសរសើរពីមាត់មួយទៅមាត់មួយ ក្រោយពេលដែលចៅអធិការវត្ត Wat Phraya Suren ដែលស្ថិតនៅក្នុងទីក្រុងបាំងកក បានទម្លាយថា ៖ «Bella បានចំណាយថវិកាផ្ទាល់ខ្លួនកសាងសាលាឆាន់បែបបុរាណថៃមួយនៅក្នុងទីធ្លាវត្ត ដើម្បីជាប្រយោជន៍រួម និង បង្កការងាយស្រួលដល់ពុទ្ធបរិស័ទ ព្រមទាំងព្រះសង្ឃដែលគង់នៅទីអារាមនោះផ្ទាល់»។
ដោយសាលាឆាន់ដែល Bella បានចំណាយប្រាក់សាងសង់គឺជិតបានរួចរាល់ហើយ ហើយព្រះតេជគុណចៅអធិការវត្ត ក៏បានអញ្ជើញនាងមកចូលរួមធ្វើពិធីប្រោះព្រំផងដែរ ដោយគេពុំដឹងច្បាស់ឡើយថានាងលួចទៅផ្តួចផ្តើមគំនិតសាងសង់តាំងពីពេលណា គ្រាន់តែដឹងថាសាលាឆាន់នេះនឹងរួចរាល់នាពេលប៉ុន្មានខែខាងមុខនេះ៕
ប្រភព៖ Teenee