ស្មានមិនដល់តាំងពីមានប្ដីមក វីរៈ និច ត្រូវរងសម្ពាធពីមាត់គេឯង ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តខ្លាំង
ជីវិតអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីវ័យក្មេង វីរៈ និច កាន់តែស្រឡាញ់ល្អូកល្អិននឹងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយនៅលើបណ្ដាញសង្គមរបស់តារាស្រីរូបនេះ និង ស្វាមី ឃើញតែបង្ហោះរូបថតកៀកកើយគ្នាយ៉ាងផ្អែមល្ហែម បង្អួតភ្នែកមហាជនមិនសូវសល់ថ្ងៃនោះទេ។
តែយ៉ាងណាទន្ទឹមនឹងការមានក្ដីសុខក្នុងជីវិតគូនេះ វីរៈ និច ហាក់កំពុងរងសម្ពាធផ្លូវចិត្តជាខ្លាំង ក្រោយនាងបានបង្ហើបថា ពេលរៀបការមានប្ដីរួច បែរជាត្រូវរងពាក្យគេសួរពីរូបសម្រស់ប្រែប្រួលមិនស្រស់ស្អាត មិនមានរាងតូចស្រឡូនដូចកាលពីនៅក្រមុំ។
ដោយទ្រាំនឹងសំណួរដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តទាំងនោះមិនបាន វីរៈ និច បានបង្ហោះសារសំណូមពរបែបនេះថា ៖ «តាំងពីមានប្តីមកនិចឡូវធាត់ម៉េស បែកសាច់ម៉េស ខ្មៅម៉េស អាក្រក់ម៉េស សម្រស់ធ្លាក់ជាងមុន សេដ ជួបគ្នា Say Hello ឬ សួរសុខទុកគ្នាវិញល្អជាង កុំនិយាយបែបបំបាក់ទឹកចិត្តគ្នាអី ព្រោះមនុស្សម្នាក់ៗមានចំណុចល្អ & ស្អាតរៀងៗខ្លួន»៕