(វីដេអូ) គ្រាន់តែ គង់ ចាន់ស្រីមុំ ដាក់លក់របស់មួយតឹកភ្លាម អ្នកគាំទ្របុកទៅទិញណែន ខ្លះចាំតាំងពីមិនទាន់បើកទ្វារ
ពិតណាស់ ថ្មីៗនេះ ក្រោយពីខកខានការប្រមូលសម្ភារមួយតឹករបស់ខ្លួនយកទៅលក់ដើម្បីថវិកាជួយអ្នកខ្វះខាតប្រមាណ ២ ទៅ ៣ ឆ្នាំនោះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានរៀបចំការលក់ខោអាវ កាបូប ឡៃឡុងជាថ្មីទៀតហើយ ដោយនាងបានប្រមូលអីវ៉ាន់មានក្នុងទូរបស់ខ្លួន ទាំងថ្មី និង ធ្លាប់ប្រើប្រាស់បានម្តងពីរដងយកទៅដាក់លក់ផងដែរ។
ក្នុងការដាក់លក់ខោអាវ និង កាបូបឡៃឡុងលើកនេះដែរ អ្នកនាង គង់ ចាន់ស្រីមុំ បានឱ្យដឹងថា ថវិកាបានពីការលក់នោះ នឹងយកទៅដាក់ចូលមូលនិធិ «Momo» ដោយយកទៅជួយដល់អ្នកក្រីក្រខ្វះខាត នៅតាមផ្លូវ និង សាងសង់ផ្ទះជូនអ្នកក្រីក្រគ្មានផ្ទសម្បែង ជាដើម។
ដោយឡែក នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២២ នេះ ជាថ្ងៃដំបូង ដែលអ្នកនាង គង់ ចាន់ស្រីមុំ បានដាក់លក់អីវ៉ាន់មួយទឹកនៅទីតាំងហាងម៉ូម៉ូ Fashion ដោយអ្វីដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមកំពុងចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញទិដ្ឋភាពមនុស្សជាច្រើនបានរង់ចាំ និង សម្រុកសឹងជាន់ជើងគ្នាទៅគាំទ្រ ដើម្បីទិញសម្ភារទាំងនោះដើម្បីចូលរួមធ្វើសម្បុរសធម៌៕