(វីដេអូ) ភ្ញាក់ផ្អើល! ប៉ែន ចំរុង និង ប្រពន្ធ ធ្លាប់ជាសង្សារចាស់ ទើបត្រូវគ្នាវិញពេលជីវិតលោកធ្លាក់ដល់សូន្យ
ជឿថាមកដល់ពេលនេះ ប្រិយមិត្តជាច្រើននៅតែចងចាំមិនទាន់ភ្លេចពីរឿងរ៉ាវអាស្រូវស្នេហារបស់តារាសម្ដែង ប៉ែន ចំរុង កាលពីកំឡុងឆ្នាំ ២០១៦ ដែលកាលនោះជីវិតលោកបានធ្លាក់ដល់ចំណុចសូន្យ ត្រូវមហាជនរិះគន់ បាត់បង់ទីផ្សារការងារស្ទើរទាំងស្រុង បាត់បង់ទ្រព្យសម្បត្តិ កេរ្ដិ៍ឈ្មោះ សូម្បីមិត្តភក្ដិ ញាតិសណ្ដានមួយចំនួនក៏ព្រងើយកន្តើយមិនរាប់រក។
យ៉ាងណារំលងផុតច្រើនឆ្នាំ ពេលនេះ ប៉ែន ចំរុង ក៏បានងើបមកស្រោចស្រង់ប្រជាប្រិយភាពពីមហាជនជាថ្មី ថែមទាំងបានជួបមនុស្សស្រីយល់ចិត្តលោកពិតប្រាកដ កាន់ដៃគ្នារៀបការសាងគ្រួសារយ៉ាងកក់ក្ដៅ ព្រមទាំងទទួលបានតំណក់ឈាមកូនស្រីដ៏គួរឱ្យស្រឡាញ់គ្នា។
និយាយដល់រឿងគ្រួសារ ថ្មីៗនេះ ប៉ែន ចំរុង ស្រាប់តែបង្ហើបថានៅក្នុងកម្មវិធី «អ្នកជិតខាង» ថា លោក និង ភរិយាធ្លាប់គឺសង្សារចាស់នឹងគ្នា ហើយបានបែកគ្នាយូរឆ្នាំមកហើយព្រោះតែមិនចុះសម្រុងគ្នា ប៉ុន្ដែក្រោយពី ប៉ែន ចំរុង ជួបរឿងអាស្រូវធ្វើឱ្យជីវិតធ្លាក់ដល់សូន្យ អ្នកនាង ហ៊ុន ម៉ាណេ គឺជាមនុស្សស្រីដំបូងដែលមកផ្ដល់កម្លាំងចិត្តឱ្យលោក ចុងក្រោយអ្នកទាំងពីរក៏បានរៀបការក្លាយជាប្ដីប្រពន្ធដល់សព្វថ្ងៃ។ ចង់ជ្រាបលម្អិតសូមទស្សនាវីដេអូ៖