ទម្លាយតម្លៃអាវ និង នាឡិកា Yang Mi ពាក់ដើរក្រៅឃើញសាមញ្ញៗទេ តែថ្លៃកប់ក្តោង
បន្ទាប់ពីលែងលះគ្នាជាមួយនឹងគ្រួសារ តារាសម្ដែងស្រី Yang Mi បានក្លាយជានារីនៅលីវម្ដងទៀតដែលជាតារាស្រីមានតម្លៃខ្លួនខ្ពស់បំផុតក្នុងវិស័យសិល្បៈរបស់ចិន។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីរូបនេះ ត្រូវបានគេប្រទះឃើញកំពុងដើរលេងកម្សាន្តនៅខាងក្រៅជាមួយនឹងមិត្តភក្តិជិតស្និទ្ធ ដោយសារតែមួយរយៈនេះ នាងបានសម្រាកលំហែកាយ បន្ទាប់ពីរវល់ការងារថតហើយ។
ក្នុងនោះដែរ Sohu ក៏បានចុះផ្សាយអំពីមានភាពទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន នោះគឺសម្លៀកបំពាក់របស់ Yang Mi សុទ្ធសឹងតែមានតម្លៃថ្លៃកប់ពពក បើទោះជាមើលទៅសាមញ្ញធម្មតាក៏ដោយ។ អំឡុងពេលពេលដើរលេងកម្សាន្តនោះ តារាស្រីរូបនេះបានពាក់នៅអាវក្រៅម៉ាក Celine ដែលមានតម្លៃ ៤៤០០ដុល្លារ។
មិនត្រឹមតែប៉ុណ្ណោះទេ អ្នកគាំទ្រក៏បានសង្កេតឃើញថា នាឡិកាដ៏ប្រណីតនៅលើដៃរបស់នាង បានពាក់ជាម៉ាក Rolex ដ៏ល្បីពេញនិយម មានតម្លៃដល់ ៤៥៤០០ដុល្លារ ធ្វើឱ្យនាងក្លាយជាចំណុចរសើបគួរឱ្យចាប់អារម្មណ៍៕