ទីបំផុត! លទ្ធផលតេស្តទូរស័ព្ទ Gatick បានបញ្ជូនដល់ដៃប៉ូលិសហើយ រង់ចាំទម្លាយការពិត
ករណីការស្លាប់របស់តារាសម្ដែងស្រី Tangmo Nida ដែលបានបាត់បង់ជីវិតដោយសារធ្លាក់ពីលើទូកចូលក្នុងទន្លេចៅផាយ៉ាកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងផុតទៅជាង ១ខែមកហើយ។ ប៉ុន្តែក្រុមមន្រ្តីជំនាញកំពុងបន្តស្វែងរកការពិត តាមរយៈការស៊ើបអង្កេតសង្ស័យលើបញ្ហាផ្សេងៗ ក្នុងនោះការស៊ើបអង្កេតមកដល់ពេលនេះ ទូរស័ព្ទដៃរបស់ Gatick ត្រូវបានក្រុមប៉ូលិស TCSD ពិនិត្យមើលព័ត៌មានអំពីរូបថតមុន និង ក្រោយ ថ្ងៃកើតហេតុនេះហើយ។
ដើម្បីដឹងថាទិន្នន័យណាមួយក្នុងទូរស័ព្ទ ត្រូវបានលុបឬអត់ ហើយអាចនឹងមានទោសពីបទបំផ្លាញភស្តុតាង។ យ៉ាងណាមិញ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២ បើតាមការឱ្យដឹងជាព័ត៌មានបានរាយការណ៍ថា ក្រុមប៉ូលិស TCSD បានប្រគល់លទ្ធផលក្នុងការស៊ើបអង្កេតទូរស័ព្ទ ទៅឱ្យមន្រ្តីស៊ើបអង្កេតហើយ។ ប្រសិនបើរកឃើញថារូបថត ឬទិន្នន័យក្នុងទូរស័ព្ទបានលុប និង ប៉ះពាល់ដល់ករណីនោះ Gatick នឹងជាប់ពីបទបំផ្លាញភស្តុតាង។
ទោះជាយ៉ាងណា ត្រូវពិនិត្យមើលដោយប្រុងប្រយ័ត្នម្តងទៀត។ ខណៈភស្តុតាងសំខាន់ក្នុងសំណុំរឿងនេះ គឺជាលទ្ធផលក្នុងការធ្វើឱ្យកោសល្យវិច័យទាំងពីរចេញពីវិទ្យាស្ថានកោសល្យវិច័យ និង មន្ទីរពេទ្យប៉ូលិស។
យ៉ាងណាមិញ ក្រសួងយុត្តិធម៌ រួមទាំងវត្ថុតាងសាក្សីបញ្ជូនទៅកាន់ផ្នែកកោសល្យវិច័យខេត្ត Nonthaburi ក្នុងមណ្ឌល Pathum Thani ភស្តុតាងទី ១ មានលទ្ធផលទាំងអស់។ មានតែ រូបភាព និងឃ្លីបមួយចំនួនពីកាមេរ៉ា CCTV នៅមិនទាន់បានបញ្ជាក់។ ក្នុងនោះដែរ គេរំពឹងថា សំណុំរឿងក្តីនេះក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីរួច ភស្តុតាងទាំងអស់នឹងត្រូវប្រគល់ឱ្យមន្រ្តីស៊ើបអង្កេត មុននឹងបញ្ចប់ករណីនេះ៕