ស្ងាត់សិល្បៈឈឹង តែតារាស្រី ២ រូបនេះ នៅតែហាយសូរចាយជីវិតអភិជន គ្មានខ្វល់រឿងរកគូគាប់
បើទោះជាមិនបានវិលត្រឡប់មកកាន់វិថីសិល្បៈវិញក៏ពិតមែន ប៉ុន្តែអតីតតារាសម្តែង ២ រូប ដែលត្រូវបានគេដាក់ងារជាតារាសិចស៊ី គឺកញ្ញា វ៉ាង ស្រីណូ និង កញ្ញា ព្រីម លីហ្សា ក៏នៅតែត្រូវបានមហាជនអ្នកគាំទ្រតែងតែចាប់ក្រសែភ្នែកចង់ដឹងពីជីវិតឯកជនរបស់កញ្ញាផងដែរ ដោយជារឿយៗតារាស្រីទាំង ២ តែបង្ហាញសកម្មភាពនានាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និង IG ជាដើម។
ក្រោយផ្តាច់ខ្លួនក្នុងការសម្តែងអស់រយៈពេលប្រមាណ ១០ ឆ្នាំ តារាស្រីហាយសូរ ២ រូបខាងលើ តែងបង្ហាញជីវិតអភិជនយ៉ាងសម្បូរបែបតាមរយៈការប្រើប្រាស់សម្ភារនិយម ដូចជាកាបូប ស្បែកជើង សម្លៀកបំពាក់ និង របស់ប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងនោះផងដែរ មហាជនក៏បានដឹងថា បើទោះជាចាកឆ្ងាយពីសិល្បៈច្រើនឆ្នាំ តែកញ្ញា វ៉ាង ស្រីណូ និង កញ្ញា ព្រីម លីហ្សា គឺនៅមិនទាន់មានគូជីវិតនៅឡើយនោះទេ ពោលគឺតារាស្រីទាំង ២ កំពុងតែចាយជីវិត Single យ៉ាងអភិជន។
១. អតីតារាសម្តែង វ៉ាង ស្រីណូ
អតីតារាសម្តែង វ៉ាង ស្រីណូ សព្វថ្ងៃបានបើករបរជាអ្នកលក់ផលិផលថែសម្រស់ និង កាបូប ស្បែកជើង ខ្សែក្រវ៉ាត់ម៉ាកល្បីៗ ដែលនាំចូលពីបរទេសផ្ទាល់។ កញ្ញា វ៉ាង ស្រីណូ បើទោះជាមិនទាន់មិនគូគាប់ក៏ពិតមែន តែកញ្ញាកំពុងតែចាយជីវិតយ៉ាងអភិជន ដូចជាការប្រើប្រាស់សម្ភារនិយមថ្លៃៗ និង ដើរលេងកម្សាន្តនៅក្រៅប្រទេសផងដែរ។
២. អតីតតារាសម្តែង ព្រីម លីហ្សា
អតីតតារាសម្តែងសិចស៊ី ព្រីម លីហ្សា បើទោះជាពេលខ្លះបានបង្ហាញវត្តមានម្តងម្កាលក្នុងកម្មវិធីសិល្បៈ តែស្រីស្រស់រូបនេះក៏ហាក់ចាកឆ្ងាយពីវិថីនេះដែរ។ សព្វថ្ងៃ បើទោះជាមិនបានបញ្ជាក់ច្បាស់ពីអាជីពរបស់ខ្លួន តែ ព្រីម លីហ្សា តែងបង្ហាញជីវិតយ៉ាងអភិជនតាមរយៈការនិយមតុបតែងខ្លួន Fashion ជាមួយនឹងឈុតសម្លៀកបំពាក់ម៉ាកល្បីៗតម្លៃរាប់ម៉ឺនដុល្លារឯណោះ៕