ពន្លះ Mo Amena អស់ចិត្ត ពេលនេះ Nick ចេញមុខបកស្រាយហេតុការណ៍គេល្បីថាធាក់ Tangmo គ្មានលាក់បាំង
កាលពីពេលថ្មីៗនេះ រឿងរ៉ាវរវាងតារាស្រី Mo Amena និង អតីតសង្សារចាស់របស់ Tangmo លោក Nick ហាក់កំពុងតែជាប្រធានបទយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម ទាក់ទងទៅនឹងរឿងរ៉ាវការបំពានរាងកាយ និង ទាត់ធាក់ទៅលើ Tangmo កាលពីនាងនៅមានជីវិតនោះ។
ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកមួយនេះ មហាជនស្ទើរតែទូទាំងប្រទេសហាក់សំដៅទៅលើអតីតសង្សាររបស់ Tangmo លោក Nick តែម្តង ព្រោះខណៈពេលផ្ទុះរឿងរ៉ាវទាំងអស់នោះ មានតែ Nick ម្នាក់គត់ដែលចេញមុខប្រតិកម្មចំពោះរឿងមួយនេះ។
ក្រោយចេញមុខប្រតិកម្មមិនអស់ចិត្ត ពេលនេះ Nick ក៏បានចេញមុខជម្រះមន្ទឹលសង្ស័យនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ ថា តាំងពីលោកទាក់ទងជាមួយមនុស្សស្រីមក លោកមិនដែលធ្វើបាបរាងកាយ ឬ វាយដំអ្នកណាឡើយ ជាពិសេសលោកសូមបញ្ជាក់នៅត្រង់នេះថា ចំពោះរឿងដែលមហាជនកំពុងតែចាប់ក្រសែភ្នែកថាលោកធ្វើបានរាងកាយ Tangmo វាមិនពិតនោះទេ។
លើសពីនេះទៅទៀត Nick ក៏បានទម្លាយហេតុការណ៍ខណៈពេលនោះដោយមិនលាក់បាំងថា ៖ «ហេតុការណ៍នៅថ្ងៃនោះគឺលោក និង Tangmo ពិតជាបានឈ្លោះគ្នាពិតប្រាកដមែន តែពេលនោះលោកសុខចិត្តដើរចេញ តែ Tangmo មិនឈប់នាងបានដើរទៅធាក់ម៉ូតូរបស់លោកដួល ខណៈពេលនោះលោកក៏រត់ទៅឃាត់ តែមានមិត្តភក្តិម្នាក់គិតថាលោកឈ្លោះគ្នា វាយ Tangmo រហូតគាប់ជួនពេលហក់មកឃាត់ក៏បុកគ្នាធ្វើឱ្យលោក និង Tangmo ដួលទៅនឹងដីទាំងគូតែម្តងនាពេលនោះ»។
ក្នុងនោះលោកក៏បានបន្តថា ចំពោះហេតុការណ៍មួយនេះលោកសូមបញ្ជាក់នៅចំពោះមុខមហាជនដោយមិនមានការលាក់បាំងថា លោកមិនបានធ្វើបាបរាងកាយ ឬ ធាក់ Tangmo ដូចដែលការសង្ស័យ ឬ ការលើកឡើងទាំងអស់នោះឡើយ៕
ប្រភព៖ Amarintv