ជាពិធីករមែនតែ ប្រុសស្អាត Summer លេងឈុតឡើងឆាកម្តងៗ ញាក់មិនចាញ់ពិធីការិនី
ជាការពិណាស់ បច្ចុប្បន្នក្នុងវិស័យសិល្បៈ មិនថាតែតារាប្រុសស្រី និង ភេទទី ៣ នោះទេ រមែងទទួលបានការចាប់ក្រសែភ្នែកយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ទាំងទេពកោសល្យសិល្បៈ និង រូបសម្រស់។
ជាទូទៅភាពស្រស់ស្អាត គឺត្រូវបានអ្នកគាំទ្រចាប់ភ្លឹកមុនគេ ទៅលើតារាៗក្នុងការបង្ហាញខ្លួននៅលើឆាករបស់ពួកគេ ដែលជាហេតុធ្វើឱ្យសិល្បករ-ការិនី គ្រប់រូប តែងសម្រិតសម្រាំងខ្លាំងបំផុត ទាំងការតុបតែងខ្លួន និង ឈុតសម្លៀកបំពាក់មុនចេញសម្តែងម្តងៗ។
បើក្រឡេកមកមើលតារាប្រុសវ័យក្មេង លោក Summer ដែលជាពិធីករ តារាបង្ហាញម៉ូដ និង តារាសម្តែងឯនេះវិញ ក៏ជាតារាប្រុសម្នាក់ក្នុងចំណោមតារាប្រុសស្រីជាច្រើន តែងលេចធ្លោខ្លាំងក្នុងការតុបតែងខ្លួន ទាំងឈុតសម្លៀកបំពាក់ ម៉ូដសក់ និង ការផាត់មុខនោះ។
ក្នុងនោះ រាល់វត្តមានរបស់តារាប្រុសមុខកាត់ចិន Summer បើទោះលោកជាបុរសមែន តែរាល់ការឌីហ្សាញម៉ូដសម្លៀកបំពាក់របស់លោកមិនថា សម័យ ឬ បុរាណ នោះទេ គឺតែងទាក់ទាញខ្លាំងមិនចាញ់ពិធីការិនីឡើយ ពេលឡើងឆាកម្តងៗ។ តស់! ទៅមើលការតុបតែងខ្លួន និង ឈុតស្អាតៗទាក់ភ្នែករបស់ប្រុសសង្ហា Summer ៖