ទុកកូនមួយឡែកសិន! ថ្ងៃខួបកំណើត Gvin និង ភរិយាកាន់ដៃគ្នាមកធ្វើរឿងស្វីតមួយនេះ ផ្អើលអ្នកគាំទ្រ
ជារឿយៗ មហាជនតែងតែអួតសរសើរមិនដាច់ពីមាត់ឡើយចំពោះប្ដីប្រពន្ធអ្នកសិល្បៈថៃ នាង Pantipa ហៅក្រៅថា Pum Pui និង តារាចម្រៀង Rap នាយ Gavin ដែលជាញឹកញាប់ស្វាមីភរិយាមួយគូនេះតែងតែល្អូកល្អិនជាមួយគ្នាពុំសូវជាសល់ថ្ងៃណាឡើយ ជាពិសេសអ្នកគាំទ្រតែងតែតាមដានជីវិតរស់នៅរបស់ពួកគេរហូត ហើយមកពេលនេះពួកគេកំពុងតែមានកូនប្រុសម្នាក់ទៀត អាចនិយាយបានថាជាគ្រួសាររីករាយ និង មានក្ដីសុខណាស់។
តួយ៉ាងកាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះគឺជាថ្ងៃខួបកំណើត Gavin ក្នុងនោះគេឃើញថា តារាប្រុសស្រីមួយគូនេះស្រាប់តែកាន់ដៃគ្នាទៅសាងស្នេហ៍ហូបអាហារពេលល្ងាចយ៉ាងរ៉ូមែនទិកនៅទីតាំងភោជនីយដ្ឋានមួយកន្លែងដោយបានរៀបចំឡើងយ៉ាងពិសេសសម្រាប់ពួកគេទាំងពីរ។
ជាមួយនឹងរូបភាពស្វីត សែនរ៉ូមែនទិកនេះ បានធ្វើឱ្យមហាជនជាច្រើនចូលទៅខមមិនអបអរសាទរចំពោះតារាប្រុស Gavin ក្នុងឱកាសឆ្លងខួបកំណើត រីឯអ្នកខ្លះទៀតក៏ចូលខមមិនថា មិនយូរប៉ុន្មានតារាប្រុសស្រីគូនេះច្បាស់ជាមានដំណឹងល្អកូនស្រីម្នាក់ទៀតហើយ បើផ្អែមល្ហែមយ៉ាងនេះនោះ៕