ទម្លាយតម្លៃឈុត Sprite ស្លៀកក្នុង MV បទ «Run The Town» ប៊្រេនៗល្បីៗតម្លៃក៏ញាក់សាច់
កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមខ្មែរ-ថៃ ក្រោយតារាចម្រៀងរ៉េបល្បីឈ្មោះ វណ្ណដា បានចេញបទចម្រៀងថ្មីជាមួយអ្នករ៉េបល្បីៗប្រចាំប្រទេសថៃ ដែលមានដូចជា F.HERO, 1MILL និង SPRITE។
គិតមកទល់ពេលនេះ MV ចម្រៀងបទ «Run The Town» នេះ គឺមានអ្នកចូលមើលជាង ២ លានដងហើយនៅក្នុងយូធូប។
លើសពីនេះទៀត បើយើងទៅមើលអ្នករ៉េបវ័យក្មេង Sprite នៅក្នុង MV មួយបទនេះ គឺសង្កេតឃើញថាលេងឈុតខោអាវមិនធម្មតានោះទេ ដោយសុទ្ធសឹងជាឈុតមានយីហោល្បីៗហើយមានតម្លៃថ្លៃ ជាក់ស្តែងដូចជា អាវ Hoodie ម៉ាក Gucci X The North Face តម្លៃ ១ ៤០០ ដុល្លារ និង អាវក្រៅពណ៌បៃតងម៉ាក Louis Vuitton តម្លៃ ៦ ២០០ ដុល្លារ សរុបត្រួសៗប្រមាណជាង ៧ ៦០០ ដុល្លារ៕