ធ្លាយដំណឹងថាស្វាមីថ្មី សាន់ឆាយ ចង់ចាប់ផ្តើមអាជីពសិល្បៈនៅតៃវ៉ាន់
យោងតាមប្រភពចេញពី ETtoday ចុះផ្សាយកាលពីថ្ងៃទី ២៦ ខែមេសា បានឱ្យដឹងថា ស្វាមីថ្មីរបស់តារាសម្ដែងស្រី Barbie Hsu ហៅ សាន់ឆាយ ដែលគេស្គាល់ថាជា DJ Koo មានគម្រោងចង់រស់នៅតៃវ៉ាន់រយៈពេលយូរ និងចង់ចាប់ផ្តើមអាជីពសិល្បៈរបស់លោកផងដែរ។ ដោយសារតែ សាន់ឆាយ បានណែនាំស្វាមីថ្មីរបស់នាងទៅជប់លៀងជួបជុំគ្នាមិត្តភក្តិរបស់នាង និងជួយបើកផ្លូវឱ្យលោកស្គាល់អ្នកនៅក្នុងវិស័យសិល្បៈតៃវ៉ាន់។
ជាមួយគ្នានោះ អ្នកដឹកនាំ និងជាផលិតករ លោក James Chan ក៏បានបង្ហាញពីគោលបំណងចង់សហការជាមួយនឹង DJ Koo មកចូលរួមសម្ដែង ហើយថែមទាំងស្នើសុំឱ្យលោកនិពន្ធបទចម្រៀងសម្រាប់ក្រុមទៀតផង។ លើសពីនេះ អ្នកចាត់ការ ដែលជាអ្នកតំណាងរបស់ សាន់ឆាយ ក៏បានសុំអ្នកបកប្រែភាសាកូរ៉េ មកជួយសម្រួលដល់ការងារជាមួយនឹង DJ Koo ផងដែរ។
ទោះជាយ៉ាងណា DJ Koo បាននិយាយថា ដោយសារតែលោកមកកាន់តៃវ៉ាន់ទាំងប្រញាប់ពេក ទើបមិនទាន់បានរៀបចំឯកសារផ្ទាល់ខ្លួន ដើម្បីសុំសិទ្ធិរស់នៅ និង ធ្វើការនៅតៃវ៉ាន់រយៈពេលយូរបាន ពោលគឺ ត្រឹម ៦០ថ្ងៃ ប៉ុណ្ណោះ ដោយសារតែបញ្ហាទិដ្ឋាការសុពលភាព៕