ក្រោយផ្ទុះរឿង Patricia និង សង្សារហាយសូរចាប់ផ្តើមឃ្លាតគ្នា ស្រាប់តែ Anne ចេញមុខទម្លាយភ្លែត
មួយរយៈក្រោយនេះ កំពុងមានផ្ទុះចចាមអារ៉ាមថា ទំនាក់ទំនងរវាងតារាស្រី Patricia Good និង សង្សារហាយសូរ Note Vises កំពុងតែរង្គោះរង្គើលែងដូចមុន ក្រោយគេមិនសូវឃើញអ្នកទាំងពីរទម្លាយរូបភាពគូស្វីតៗទៀត។
យ៉ាងណាមិញ ថ្មីៗនេះ ចចាមអារ៉ាមទាំងនេះ ក៏ហាក់ត្រូវបានបញ្ចប់ទៅវិញហើយ បន្ទាប់ពីតារាស្រី Anne Thongprasom ដែលសិស្សច្បងជិតស្និទ្ធជាមួយនឹង Patricia បានទម្លាយសកម្មភាពរបស់នាងជាមួយនឹងសង្សារហាយសូរ។
បើតាមបណ្តាញសង្គមរបស់ Anne Thongprasom បានបង្ហាញឱ្យឃើញថា ស្រីស្រស់ Patricia បានបណ្តើរសង្សារសំណព្វចិត្ត Note មកហាត់ប្រាណជាមួយនឹង Anne តាំងពីព្រលឹមតែម្តង ហើយក្នុងនោះ ទាំងគូក៏បានផុសរូបគ្នាទៅវិញទៅមកផងដែរ ថែមទាំងបញ្ចេញមតិឆ្លើយឆ្លងគ្នាយ៉ាងគួរឱ្យច្រណែនថែនទៀតផង។
យ៉ាងណាមិញ Patricia ក៏ធ្លាប់បានចេញមកបកស្រាយម្តងទៅហើយ ទាក់ទងនឹងស្នេហារបស់ខ្លួនផងដែរថា មិនមានអ្វីផ្លាស់ប្តូរនោះទេ តែការទម្លាយរបស់ Anne Thongprasom លើកនេះ ក៏រឹតតែបញ្ជាក់ដែរថាទំនាក់ទំនងរបស់នាង និង Note ក៏កាន់តែស្អិតល្មួតជាងមុនទៅទៀត៕