ស្ងាត់ៗ កែវ ពិសី នាំស្វាមី និង កូនទៅដើរលេងនៅបារាំង បង្ហាញជីវិតយ៉ាងអភិជន
បើរំឭកកាលពីអំឡុងឆ្នាំ ២០០០ មហាជននិយមតាមដានខ្សែភាពយន្ត និង ចម្រៀងកាយវិការ ច្បាស់ជាស្គាល់តារាសម្តែងមុខស្រស់អ្នកនាង កែវ ពិសី ច្បាស់ដូចថ្ងៃ ហើយបើគិតមកដល់ពេលនេះក៏មានរយៈពេលប្រមាណជាង ១០ ឆ្នាំហើយ ដែលអតីតតារាសម្តែងស្រីរូបនេះ បានបន្សាត់ខ្លួនចេញពីអាជីពសិល្បៈ ក្រោយពីនាងមានស្វាមីជាអ្នកមានឋានៈខ្ពស់ និង មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
ចាប់តាំងពីរៀបការមានស្វាមី មានកូនមក មហាជនចាប់អារម្មណ៍ឃើញ កែវ ពិសី រស់នៅក្នុងគំនរទ្រព្យសម្បត្តិ និង ទទួលបានក្ដីសុខយ៉ាងពេញលេញពីស្វាមីជាទីស្រឡាញ់ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រនាង កោតសរសើរពីសំណាងតារាស្រីរូបនេះជាខ្លាំង។
ថ្មីៗនេះ កែវ ពិសី បាននាំស្វាមី និង កូន ទៅចាយជីវិតយ៉ាងហ៊ឺហារនៅទឹកដីទីក្រុងបារីស ប្រទេសបារាំង ដោយតារាស្រីរូបនេះថែមទាំងបានបង្ហោះរូបថតស្អាតៗ ស្ដែងពីទិដ្ឋភាពមានសេចក្ដីនៅប្រទេសមួយនេះ បង្ហាញដល់អ្នកគាំទ្រនៅលើបណ្ដាញសង្គមទៀតផង៕