ក្រោយចេញពីមន្ទីរពេទ្យ Songkarn កាន់ដៃ Matt ធ្វើរឿងដ៏មានន័យនេះ ជុំគ្រួសារយ៉ាងកក់ក្តៅ
កាលពីថ្មីៗ កន្លងទៅនេះ ប្រិយមិត្តច្បាស់ជាបានដឹងហើយថាហាយសូរ Songkarn Taechanarong បានសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសដោយសារការដួលកង់។ ក្រោយពីសម្រាកព្យាបាលមួយរយៈធំ ពេលនេះហាយសូរ Songkarn ក៏បានជាសះស្បើយ និង វិលត្រឡប់មកផ្ទះវិញផងដែរ។
បន្ទាប់ពីវិលត្រឡប់មកផ្ទះវិញ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គេក៏ឃើញហាយសូរ Songkarn បាននាំសង្សារបណ្ដូលចិត្តគឺតារាសម្ដែងស្រី Matt Peranee ក៏ដូចជាក្រុមគ្រួសារ មកធ្វើបុណ្យសន្សំកុសល ដោយលោកបាននិមិន្តព្រះសង្ឃជាច្រើនអង្គមកសូត្រមន្ត និង ចម្រើនព្រះបរិត្តនៅឯផ្ទះផ្ទាល់។
ទន្ទឹមនឹងការធ្វើបុណ្យជាមួយគ្រួសារនេះ ហាយសូរ Songkarn ហាក់មានអារម្មណ៍ជ្រះថ្លា និង រីករាយខ្លាំង ក្នុងនោះគេក៏ឃើញលោកបានចេញមកបង្ហោះរូបជួបជុំគ្រួសារដោយទឹកមុខញញឹមស្រស់ស្រាយ ថែមទាំងសរសេរសារមួយឃ្លាថា ៖ «ធ្វើបុណ្យជុំគ្រួសារនៅផ្ទះបាទ សាធុ!»។ ដូចគ្នានោះ សម្រាប់មហាជនមួយចំនួនក៏បានចូលទៅបញ្ចេញមតិអនុមោទនាបុណ្យផងដែរ៕