មិនធម្មតា! ទម្លាយប្រវត្តិ Thanwa តារាប្រុសដើមកំណើតឡាវ និង មុខជំនួញរបស់ឪពុកម្តាយមាននៅឡាវ
Thanwa Suriyajak តារាសម្តែងថៃគ្រាប់ពេជ្រប្រចាំប៉ុស្តិ៍លេខ ៧ ដែលមានដើមកំណើតនៅឯទីក្រុង Pakse ខេត្ត Champasak ប្រទេសឡាវ។ តារាប្រុសវ័យ ៣០ ឆ្នាំរូបនេះ បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺខ្លាំងក្នុងសង្គមសិល្បៈថៃ បើទោះបីជាខ្លួនទើបប្រឡូកបានជាង ១០ ឆ្នាំក៏ពិតមែន។
បើនិយាយពីប្រវត្តិរបស់តារាប្រុសរូបនេះវិញ Thanwa គឺជាកូនកាត់ថៃ ចិន បារាំង និង វៀតណាម ដោយម្តាយរបស់លោកគឺជាកូនកាត់ថៃ ចិន និង វៀតណាម ចំណែកឪពុករបស់លោកគឺបារាំង។ ឪពុកម្តាយរបស់លោកបានរើទៅនៅប្រទេសឡាវក្រោយរៀបការរួច ដែលជាហេតុធ្វើឱ្យតារាប្រុសរូបនេះ កើតនៅទីនោះតែម្តង។
នៅអាយុ ១៨ ឆ្នាំ Thanwa បានចេញពីផ្ទះ មកធ្វើការនៅក្រុងបាងកក ហើយក៏ត្រូវបានអ្នកចាត់ការតារា A Supachai រកឃើញ និង បានណែនាំចូលសិល្បៈ ហើយក៏ក្លាយជាតារាកុងត្រាប្រចាំប៉ុស្តិ៍លេខ ៧។
បើទោះបីជាកូនប្រុសក្លាយជាតារាល្បីឈ្មោះប្រចាំប្រទេសថៃ តែក្រុមគ្រួសាររបស់ Thanwa គឺស្នាក់នៅឯក្រុង Pakse ដដែល។ ដោយ Thanwa ធ្លាប់ទម្លាយថា គ្រួសារលោកគឺស្នាក់នៅឯផ្ទះប្រទេសឡាវ ហើយបានបើកតារាងបាល់ទាត់សម្រាប់ជួល ហាងកាហ្វេ និង អាហារដ្ឋាន ដែលមានយីហោថា Brick House៕