សល់ ៣ ខែទៀតបានឃើញមុខកូន ប្ដីប្រពន្ធ ប៉ែន ស្រីពេជ្រ រំភើបចិត្តរហូតធ្វើរឿងនេះ ២០ ដងក្នុង ១ ថ្ងៃ
កាលពីអំឡុងខែ មីនា ឆ្នាំ ២០២២ កន្លងទៅ ពិធីការិនី ប៉ែន ស្រីពេជ្រ បានប្រកាសដំណឹងល្អមានផ្ទៃពោះលើកដំបូងជាមួយស្វាមីសំណព្វចិត្ត បន្ទាប់ពីពួកគេទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណីរយៈពេលជាង ១ ឆ្នាំ ដែលតំណក់ឈាមដំបូងរបស់ប្ដីប្រពន្ធអ្នកទាំងពីរ គឺជាកូនស្រីសមតាមបំណងរបស់ពួកគេតែម្ដង។
កាលនោះគេចាំបានថា ប្ដីប្រពន្ធ ប៉ែន ស្រីពេជ្រ បានបង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង ព្រោះមិនត្រឹមតែទទួលបានកាដូធំក្នុងជីវិតទេ ងាកមកស្វាមី ស្រីពេជ្រ ក៏ស្រឡាញ់ថ្នាក់ថ្នម មើលថែនាងមិនឱ្យចន្លោះឡើយ ជាពិសេសពេលដឹងថានាងកំពុងពពោះ។
ខណៈកូនក្នុងផ្ទៃកាន់តែធំធាត់ជិតដល់ពេលសម្រាល ពិធីការិនី ប៉ែន ស្រីពេជ្រ និង ស្វាមី កាន់តែអន្ទះសាចង់ឃើញមុខទាយាទដំបូងរបស់ពួកគេឆាប់ៗ។ យ៉ាងណាក្នុងអំឡុងពេលរងចាំឃើញមុខកូននេះ ប្ដីប្រពន្ធអ្នកទាំងពីរក៏តែងបង្ហាញពីក្ដីសុខជាខ្លាំងតាមរយៈការចាក់បទចម្រៀងឱ្យកូនក្នុងពោះស្ដាប់ជាដើម។
តួយ៉ាង ប៉ែន ស្រីពេជ្រ បានបង្ហោះសារលើហ្វេសប៊ុកបង្ហាញពីសកម្មភាពប្ដីប្រពន្ធអ្នកទាំងពីរ ព្រមទាំងរៀបរាប់ថា ៖ «Good night 2 នាក់ប៉ាៗ អេលី បើយាយពីស្តាប់ចម្រៀងកូន ប៉ាអេលី ១ ថ្ងៃនេះ ២០ ដងហើយ សល់ ៣ ខែជាងទៀតជួបគ្នា កូនម្តាយ កូនមាស កូនពេជ្រ»៕