ហ្វេនអៀនជំនួស! ពេលដឹង ហេង វិសាល ចាត់ទុក ស្រីនា ជាមនុស្សពិសេសបែបនេះក្នុងជីវិត
ចំពោះទំនាក់ទំនងរបស់ YouTuber ប្រុសស្រីល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា មួយរយៈចុងក្រោយនេះ មហាជន ជាពិសេសអ្នកគាំទ្ររបស់អ្នកទាំងពីរកាន់តែចាប់អារម្មណ៍ខ្លាំងតាមដានខ្លាំងជាមួយនឹងសកម្មភាពដ៏ផ្អែមល្ហែម ក៏ដូចជាពាក្យសម្ដីឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គម ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែដាក់ការសង្ស័យចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរខ្លាំងឡើង និង ផ្គូផ្គងឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតប្រាកដផងដែរ។
ជាក់ស្ដែង ស្របពេលដែល មហាជនអ្នកគាំទ្រកំពុងតែសង្ស័យ និង ផ្គូផ្គងបែបនេះ YouTuber រូបសង្ហាស្រីស្អាតមួយគូនេះ កាន់តែបង្ហាញការចាប់អារម្មណ៍ខ្លាំងទៀត ដែលថ្មីៗនេះ បានឃើញ ហេង វិសាល បានស៊ែរការបង្ហោះរបស់ ជា ស្រីនា តាំងពីឆ្នាំ ២០១៨ ឡើងវិញ ដែលពេលនោះស្រីនានៅជាសិស្សវិទ្យាល័យ និង ជាប្រធានថ្នាក់ឆ្នើមម្នាក់ ដោយលោកថែមទាំងបានភ្ជាប់ជាមួយនឹង Caption យ៉ាងមានន័យផ្អែមល្ហែមប្រៀបដូចគូស្នេហ៍ថា ៖ «បងប្រធាន In my life»។
ទន្ទឹមនឹងនោះដែរ ក្រោយឃើញបែបនេះ ពិតជាធ្វើឱ្យអ្នកគាំទ្ររបស់ YouTuber មួយគូនេះ កាន់តែមានចិត្តរំភើបជំនួសអ្នកទាំងពីរ និង ម្នាក់ៗហាក់កាន់តែដាក់ការសង្ស័យចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរខ្លាំង ព្រមទាំងនាំគ្នាចូលធ្វើការបញ្ចេញមតិលេងសើចរៀងៗខ្លួនផងដែរ៕