ហេតុតែស្រឡាញ់ខ្លាំង! DJ Koo ស្វាមីថ្មី សាន់ឆាយ សុខចិត្តធ្វើរឿងមួយនេះបញ្ជាក់ចិត្តស្មោះ
ចាប់តាំងពីតារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ដែលត្រូវអ្នកគាំទ្រតែងស្គាល់ថាជា សាន់ឆាយ និង DJ Koo ជាអតីតមិត្តប្រុសរបស់នាងស្រឡាញ់គ្នាកាលពីឆ្នាំ ១៩៩៨ ហើយបានប្រកាសរៀបការជាមួយគ្នានៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ កន្លងមក ឃើញថាគូស្នេហ៍មួយនេះ កាន់តែធ្វើឱ្យទស្សនិកជនជាច្រើនតាមដានជាប់មិនដាច់អំពីសកម្មភាពរបស់ពួកគេទាំងក្នុងសិល្បៈ និង ជីវិតឯកជន។
យ៉ាងណាមិញ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ បើតាមប្រភពចេញពី Herald Pop បានឱ្យដឹងថា DJ Koo បានបង្ហាញពីក្តីស្រឡាញ់របស់លោកមានចំពោះ សាន់ឆាយ ដោយបានសាក់រូបមកុដមានឈ្មោះរបស់នាងជាភាសាកូរ៉េជាប់នៅលើដើមដៃស្តាំ។ ព្រមទាំងបានសាក់ពាក្យមួយឃ្លានៅកញ្ចឹង-កទៀតរបស់លោកថា ៖ «ចងចាំគ្នាជារៀងរហូត»។
គួរបញ្ជាក់ផងដែរថា DJ Koo បានហោះហើរមកតៃវ៉ាន់នៅថ្ងៃទី ០៩ ខែមីនា ដោយបានធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ ដើម្បីមកជួបនឹង សាន់ឆាយ ហើយលោកបានធ្វើចត្តាឡីស័កលើកទី ២ នៅឯផ្ទះរបស់គូស្នេហ៍របស់លោកម្ដងទៀតរហូតដល់ថ្ងៃទី ២៧ ខែមីនា។ ក្រោយមកអ្នកទាំងពីរក៏បានចុះសំបុត្រអាពាហ៍ពិពាហ៍ផ្លូវការនៅថ្ងៃទី ២៨ ខែមីនា៕