Mint ទម្លាយហើយ រឿងខ្លួន និង សង្សារហាយសូរ ក្រោយពីឃើញ Kim ត្រូវ Mark សុំរៀបការ
ថ្មីៗនេះ គូស្នេហ៍ Kimberly និង Mark បាន និង កំពុងតែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីអ្នកទាំងពីរបានទម្លាយដំណឹងល្អ ក៏ដូចជាទិដ្ឋភាពដែល Mark សុំខាងស្រីរៀបការយ៉ាងរ៉ូមែនទិក នៅលើទឹកដីប្រទេសស្វីសកាលពីពេលកន្លងទៅ។
ជុំវិញដំណឹងដ៏សែនរំភើបមួយនេះដែរ មិនត្រឹមតែមហាជននោះទេដែលសម្តែងការសាទរ តែសូម្បីតែមិត្តៗជិតស្និទ្ធរបស់អ្នកទាំងពីរក៏បានសម្តែងអារម្មណ៍រំភើប ចំពោះគូស្នេហ៍របស់អ្នកទាំងពីរផងដែរ។
ក្នុងនោះក៏មានតារាស្រី Mint Chalida ម្នាក់ដែរ ដែលបានចេញមុខអបអរដល់មិត្តសម្លាញ់ Kimberly ដោយនាងបានទម្លាយអារម្មណ៍ចំពោះគូស្នេហ៍ Mark-Kim ថា ៖«នាងពិតជារីករាយចំពោះដំណឹងល្អរបស់មិត្តទាំងពីរណាស់ ពីមុន Kimberly ធ្លាប់និយាយជាមួយនាងថា នាងសុំការមុនហើយ សម្រាប់នាងក៏គិតអ៊ីចឹងដែរថា មិត្តនឹងមានថ្ងៃនោះមុន ហើយសម្រាប់នាងក៏ពុំទាន់បានត្រៀមខ្លួនឡើយសម្រាប់រឿងរៀបការ ព្រោះគូស្នេហ៍របស់ខ្លួន គឺលោក Pupaa ជាកូនពៅក្នុងគ្រួសារ ដូច្នេះនៅមានរឿងដែលត្រូវទទួលខុសត្រូវ និង រ៉ាប់រងច្រើនទៀត»។
យ៉ាងណាមិញ បើទោះបីជានាងបានទម្លាយអារម្មណ៍បែបនេះក៏ពិតមែន តែសម្រាប់មហាជនក៏សង្ឃឹមថា អ្នកបន្ទាប់ពី Mark និង Kimberly គឺជាគូស្នេហ៍របស់អ្នកទាំងពីរផងដែរ៕