នារីសំណាង! អែនជី មានវាសនាល្អបានប្ដីទាំងក្មេងស្អាតសង្ហា ហើយចេះយល់ចិត្តប្រពន្ធគ្រប់រឿង
កន្លងមកមហាជនអ្នកគាំទ្រតែងកោតសរសើរពីជីវិតប្ដីប្រពន្ធរបស់តារាចម្រៀង អែនជី ដែលតស៊ូចាប់ដៃគ្នារកស៊ីបង្កើតគ្រួសារតូចដ៏កក់ក្ដៅ រហូតមានឡាន មានផ្ទះ មានលុយកាន់ពេញៗដៃ រស់នៅក្នុងជីវិតអភិជនមិនធម្មតាឡើយ។
ក្រៅពីប្ដីប្រពន្ធចេះចាប់ដៃគ្នារកស៊ីហើយនោះ កន្លងមក អែនជី ក៏ត្រូវអ្នកគាំទ្រសរសើរថានាងជាមនុស្សស្រីដែលមានសំណាងម្នាក់ ព្រោះនាងបានរៀបការនឹងបុរសមានទំនួលខុសត្រូវ ស្រឡាញ់មើលថែប្រពន្ធកូន ថែមទាំងមានរូបរាងស្រស់សង្ហាមិនចាញ់តួកុនទៀត។
និយាយដល់រឿងសំណាង ថ្មីៗនេះ អែនជី បានបង្ហើបពីចរិតស្វាមីខ្លួនពោរពេញដោយភាពមោទកថា ៖ «មនុស្សប្រុសដែលស្រឡាញ់យើងពិត គាត់នឹងមិនស្ដីបន្ទោសបំបាក់ទឹកចិត្តពេលដែលយើងមានកំហុសទេ គាត់តែងតែណែនាំពន្យល់ ទោះជាគាត់ខឹងក៏គាត់មិនដែលទៅណាឆ្ងាយពីយើងដែរ គាត់តែងតែនឹងកាន់ដៃខ្ញុំពេលដែលខ្ញុំពិបាកចិត្ត គាត់នឹងថើបខ្ញុំពេលខ្ញុំយំ គាត់ម្នាក់នេះហើយដែលបានធ្វើឱ្យខ្ញុំញញឹមជារៀងរាល់ថ្ងៃ»៕