ទម្លាយតម្លៃខ្លួន Chompoo ពេលចូលថតរឿងដំបូងៗ បានលុយតិចខ្លាំង សឹងមិនគួរឱ្យជឿ!
ជឿជាក់ថាមហាជន ដែលនិយមតាមដានរឿងភាគថៃ មុខជាបានស្គាល់ច្បាស់តារាជួរមុខ Chompoo Araya ដែលជាអ្នកម្តាយកូន ៣ និយមចាយជីវិតហាយសូរយ៉ាងស៊ីវិល័យ។
យ៉ាងណាមិញ មុនពេលក្លាយជាតារាលំដាប់ជួរមុខប្រចាំប្រទេស តារាស្រីរូបនេះ ក៏បានឆ្លងកាត់ការតស៊ូលើវិថីសិល្បៈមិនតិចដងនោះដែរ ដោយ Chompoo បានចាប់ផ្តើមពីការប្រកួតបវរកញ្ញា រហូតក្លាយជាតារាសម្តែងរង មុននឹងបានដំណែងតួឯកមកទល់បច្ចុប្បន្ន។
Chompoo ធ្លាប់ទម្លាយឱ្យដឹងថា៖ «ពេលដែលនាងចូលសិល្បៈដំបូងៗក្នុងអំឡុងឆ្នាំ ១៩៩៨ កាលនោះនាងទទួលបានត្រឹម ៣០០០ បាត (ប្រមាណ ៨០ ដុល្លារ) ប៉ុណ្ណោះ»។
ដោយឡែកបច្ចុប្បន្ននេះ ក្នុងការសម្តែងរឿងភាគ នាងទទួលបានចំណូលជាង ៧៥ ០០០ បាត (២ ១០០ ដុល្លារ) ក្នុងមួយភាគ។ រីឯ តម្លៃពេលចូលរួមកម្មវិធីគឺ ១២០ ០០០ បាត (ប្រមាណ ៣ ៥០០ ដុល្លារ) ក្នុងមួយពេល។ ចំណែកឯ ការថតផ្សាយពាណិជ្ជកម្មវិញ គឺម៉ៅជារួមក្នុងមួយពាណិជ្ជកម្មប្រហែលជាង ៧ ៥០០ ០០០ បាត (ប្រមាណ ២១ ម៉ឺនដុល្លារ)៕
ប្រភព៖ Teenee