លើកទីមួយហើយដែល Tuck ធ្វើរឿងដ៏អស្ចារ្យមួយនេះ ជូនចំពោះកូនប្រុសសំណព្វចិត្ត
ពិតធ្វើឱ្យមហាជនអ្នកគាំទ្រចូលទៅអួតសរសើរមិនដាច់ពីមាត់ក្នុងបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមបន្ទាប់ពីតារាស្រីជើងចាស់ Tuck Siriporn បានចេញមកបង្ហោះរូបភាពឡានយ៉ាងថ្មីសន្លាងមួយគ្រឿង ដែលជាកាដូជូនកូនប្រុសដើម្បីជិះទៅសាលា។
អាចនិយាយថានេះ ជាលើកដំបូងហើយដែលតារាស្រីជើងចាស់រូបនេះបានទិញកាដូយ៉ាងធំបែបនេះជូនទៅកាន់អូន Phoo ដែលជាកូនប្រុសសំណព្វចិត្តរបស់នាង។ ជាមួយគ្នានោះ តារាស្រី Tuck ក៏បានបង្ហោះសារយ៉ាងមានន័យទៅកូនប្រុសសំណព្វផងដែរថា៖ «នេះជារថយន្តដំបូងរបស់អូន Phoo ខ្ញុំបានប្រាប់កូនថា យើងមិនចាំបាច់បើករថយន្តតម្លៃរាប់ម៉ឺនឡើយ ព្រោះយើងគ្រាន់តែបើកទៅសាលារៀនប៉ុណ្ណោះ តែថាកូនមានការងារល្អ រកលុយបាន ចង់ជិះឡានអ្វីក៏ស្រេចតែកូនចុះ។ ពិតល្អណាស់ដែលកូន Pooh ជាមនុស្សនិយាយឆាប់យល់គ្នា មានហេតុមានផល សម្រាប់ម៉ែប៉ុណ្ណេះក៏សប្បាយចិត្តហើយ។ មួយវិញទៀតថា កូនធ្វើអ្វីក៏ធ្វើទៅចុះ ឱ្យតែមិននាំក្ដីក្តៅក្រហាយដល់អ្នកដទៃ»។
ទន្ទឹមនឹងនោះគេក៏ឃើញ មានមហាជនជាច្រើនចូលបញ្ចេញមតិអបអរអូន Pooh និង សម្ដែងការអួតសរសើរជាខ្លាំងដល់តារាស្រី Tuck ដែលជាម្ដាយមានទឹកចិត្ត ប្រៀបប្រដៅកូនតាមគន្លងធម៌។ ជាពិសេស ណែនាំកូនមិនឱ្យទម្រើសលើគ្រឿងសម្ភារនិយមឡើយ៕