ចន ច័ន្ទលក្ខិណា លូកមាត់ភ្លែត ពេលដឹងថា លី ម៉ារីណា ត្រូវអតីតប្តីលួចទ្រព្យរត់បាត់ស្រមោល
កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកគាំទ្រតារាសម្តែង លី ម៉ារីណា បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាស្រីសាច់សខ្ចីរូបនេះ បង្ហោះសារលើគណនីហ្វេសប៊ុកខ្លួនថា អតីតប្តីដែលមានឈ្មោះ សាត ចាន់ថន បានលួចយកទ្រព្យសម្បត្តិ គ្រឿងអលង្ការ និង លុយជាម្លាំងញើសឈាមរបស់នាង ហើយរត់គេចខ្លួនបាត់។
ជាមួយគ្នានោះទៀតសោត តារាសម្តែង លី ម៉ារីណា ក៏បានដាក់បន្ទុកជាមួយនឹងពាក្យធ្ងន់ៗជាច្រើនទៅកាន់អតីតប្តី និង បានបើកកកាយរឿងអតីតមួយចំនួនពេលនៅជាប្តីប្រពន្ធនឹងគ្នាទៀតផង។ ក្នុងនោះដែរ តារាស្រី លី ម៉ារីណា ក៏បានទទូចឱ្យអតីតប្តីគឺលោក សាត ចាន់ថន ឆាប់យកទ្រព្យសម្បត្តិ និង លុយកាត់ដែលលួចទៅនោះ មកប្រគល់ឱ្យនាងវិញឱ្យខាងតែបានផងដែរ ព្រោះនាងបានទុកពេលឱ្យយូរហើយ។
យ៉ាងណាមិញ ស្របពេលរឿងរ៉ាវខាងលើរបស់តារាសម្តែង លី ម៉ារីណា បានផ្ទុះឡើង គេបានកត់សម្គាល់ឃើញមហាជនអ្នកគាំទ្រ និង មិត្តក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មាន លី ម៉ារីណា បានមកជួបរឿងហេតុនេះសោះ។ ជាក់ស្តែង ក្នុងនោះក៏មានតារាសម្តែង ចន ចាន់លក្ខិណា ផងដែរ ដោយអ្នកនាងក៏បានសម្តែងការខកចិត្ត និង សោកស្តាយចំពោះដំណឹងនេះដូចគ្នា។
ក្នុងនោះដែរ តារាសម្តែង ចន ច័ន្ទលក្ខិណា ក៏បានបញ្ចេញមតិ និង ការលើកទឹកចិត្តដល់តារាស្រី លី ម៉ារីណា ទៀតផងថា ៖ «អ្នកដែលធ្លាប់ជួបការបរាជ័យក្នុងជីវិត ទើបយល់នៅអារម្មណ៍នេះ មិនថាជីវិតគូ ឬ វិបត្តិសេដ្ឋកិច្ច សូមព្យាយាមលើកទឹកចិត្តខ្លួនឯង និង រឹងមាំឡើង ជីវិតគឺបែបនេះ ម្តងឡើងម្តងចុះ ទោះយើងធ្លាប់បានជួបភាពជោគជ័យ និង បរាជ័យវិញ តែយើងត្រូវចាំថាអ្វីៗសុទ្ធតែអាចចាប់ផ្តើមសាជាថ្មីឡើងវិញប្រៀបដូចយើងដើរឡើងចុះនៃកាំជណ្តើរក្នុងផ្ទះរបស់យើង ព្យាយាមរកដំណោះស្រាយ រកដៃគូពិភាក្សាដើម្បីទទួលការប្រឹក្សាយោបល់ ហើយព្យាយាមងើបឈរឱ្យរឹងបុឹង និង រឹងមាំដើម្បីស្វែងរកភាពជោគជ័យដ៏នឹងនរនៃជីវិតថ្មីនាថ្ងៃស្អែកបន្ត។ អូនបាត់របស់នៅថ្ងៃនេះ អូនអាចរកមកវិញបាន ទោះមិនលឿន តែវាមិនពិបាកវេទនាដូចព្យាយាមក្នុងភាពបាត់ទំនុកចិត្តនោះទេ Ly Marina»៕