រៀបការ ៣៨ ឆ្នាំ Tuck និង ស្វាមី មិនមានកូនម្នាក់សោះ ដោយសារមូលហេតុរំជួលចិត្តមួយ
Tuck Mayura តារាស្រីជើងចាស់ ដែលមានវ័យ ៦៣ ឆ្នាំ មានស្នាដៃរឿងជាច្រើនរាប់មិនអស់ ដោយនាងបានបោះជំហានចូល វិថីសិល្បៈថៃតាំងពីឆ្នាំ ១៩៧៥ មកម្ល៉េះ។
បើនិយាយពីជីវិតក្រៅឆាកវិញ Tuck បានរៀបការជាមួយស្វាមីលោក Thada Sawetsila នៅឆ្នាំ ១៩៨៤ ដែលគិតមកទល់ពេលនេះគឺ ៣៨ ឆ្នាំហើយ ប៉ុន្តែអ្នកទាំង ២ មិនមានកូននឹងគ្នានោះឡើយ ដោយមូលហេតុគឺតារាស្រី Tuck ធ្លាប់ជួបឧប្បត្តិវហេតុ រងរបួសធ្ងន់ ឈឺរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំ រហូតមិនអាចពពោះបាន។
ទោះបីជាមិនមានកូន តែតារាស្រី Tuck និងស្វាមី មិនដែលបោះបង់គ្នាចោលនោះឡើយ ដោយអ្នកនាង Tuck បានទម្លាយវាចាលាក់ទុកក្នុងចិត្តជាច្រើន ក្នុងឱកាសគម្រប់ខួបអាពាហ៍ពិពាហ៍ ៣៨ ឆ្នាំ ថា៖ «នាង និងស្វាមី គឺក្តីស្រឡាញ់ដែលកើតចេញពីចិត្ត ហើយយើងសាងជីវិតគ្រួសាររួមគ្នា គឺធ្លាប់ឆ្លងកាត់អស់ហើយ មិនថារឿងលំបាកបែបណា តែក៏អរគុណដល់ស្វាមី ដែលគាត់មិនដែលព្រលែងដៃចោលខ្ញុំម្តងណាឡើយ ហើយនៅមើលថែខ្ញុំរហូត មកទល់ពេលនេះ»។
«ពួកយើងមិនមែនជាគូ តួឯកប្រុសស្រី ឬ ព្រះអង្គម្ចាស់ ព្រះនាងម្ចាស់ក្នុងល្ខោននោះទេ តែវាជាល្ខោនជីវិតពិត ហើយជាសំណាងនាងខ្ញុំដែលមានស្វាមីល្អបែបនេះ ឆ្នាំនេះជាឆ្នាំគម្រប់ខួបទីប៉ុន្មាន រាប់មិនត្រូវទេ តែថាវានឹងនៅបែបនេះតៗទៅទៀត»។
គួរបញ្ជាក់ឱ្យដឹងដែរថា ទោះបីមិនមានកូនផ្ទាល់ខ្លួន តែអ្នកនាង Tuck និងស្វាមី បានយកកូនរបស់ប្អូនប្រុសអ្នកនាងមកចិញ្ចឹមជាកូនធម៌ ហើយក៏ត្រូវបានអនុញ្ញាតដាក់នាមត្រកូលតាមស្វាមីអ្នកនាង និងចុះបញ្ជីសមាជិកគ្រួសារផងដែរ៕