Liu Yifei ផ្ទុះប្រជាប្រិយភាពជាថ្មី ក្នុងរឿងភាគបុរាណ ក្រោយខកខានថត ១៦ ឆ្នាំ
តារាសម្ដែងចិនសាច់សខ្ចី Liu Yifei កំពុងទាក់ចិត្តមហាជនអ្នកទស្សនាជាថ្មីក្នុងខ្សែភាពយន្តភាគបុរាណថ្មីមួយ ក្រោយរូបនាងខកខានថតរឿងប្រភេទបុរាណនេះអស់រយៈពេល ១៦ ឆ្នាំមកនេះ គិតតាំងពីរឿង «អ្នកក្លាហានឥន្ទ្រីទេព»។
ខ្សែភាពយន្តថ្មីនេះដែរមានឈ្មោះថា «A Dream of Splendor» បានចេញផ្សាយជាផ្លូវការតាំងពីឆ្នាំ ២០២១ សរុបទាំងអស់ចំនួន ៤៨ ភាគ ប៉ុន្តែមកទល់ពេលនេះ រឿងមួយនេះដែរ នៅតែទាក់ទាញចិត្តមហាជនអ្នកទស្សនា ដោយសារតែរូបសម្រស់ក្នុងឈុតបុរាណ បូករួមទាំងទេពកោសល្យសម្ដែងដ៏រស់រវើករបស់នាង ដែលទោះខកខានថតខ្សែភាពយន្តភាគបែបបុរាណបែបនេះជាង ១០ ឆ្នាំហើយ តែនាងនៅតែទទួលបានការកោតសរសើរ គាំទ្រខ្លាំងពីទស្សនិកជនដដែល៕