បែកសង្សារអស់ ៣ នាក់ លើកនេះ Ice មកបង្ហើបដំរួយច្បាស់ៗមានអ្នកថ្មី សង្ស័យមានដំណឹងល្អឆាប់ៗ
Ice Apitsada តារាសម្តែងស្រីជើងចាស់ ដែលនិយមលេងខ្លួនសិចស៊ី បង្អួតរាងទាក់ភ្នែកកន្លង់ មានសម្រស់ស្រស់ស្អាត មិនថាតែងក្នុងទម្រង់បែបណា ជាពិសេសជាតារាស្រីពោរពេញដោយសមត្ថភាពមួយរូបគួរឱ្យកោតសរសើរ។
បើនិយាយពីជីវិតគូវិញ Ice ហាក់មិនសូវសមប្រកបប៉ុន្មាននោះទេ ដោយនាងមានប្រវត្តិបែកបាក់ស្នេហាចំនួន ៣ លើករួចមកហើយ ដោយលើកចុងក្រោយគឺបែកគ្នាជាមួយបុរសហាយសូរ Nun នៅឆ្នាំ ២០២០ ទាំងដែលអ្នកទាំង ២ ធ្លាប់បានបំពាក់ចិញ្ចៀនសុំរៀបការរួចហើយ តែក៏ត្រូវបញ្ចប់ដើរផ្លូវរៀងខ្លួនវិញ។
ក្រោយទុកបេះដូងទំនេរ អស់ជាង ២ ឆ្នាំ ពេលនេះគេហាក់សង្កេតឃើញថា Ice កំពុងមានដំណឹងល្អ ជាពិសេសកាលពីកន្លងទៅថ្មីៗនេះ នាងបានបង្អួតចិញ្ចៀនពេជ្រមួយវង់ ក្នុងចំណោមក្រុមមិត្តភក្តិជិតស្និទ្ធ។ រំលងទៅមិនបានប៉ុន្មាន Ice ក៏បានបង្ហោះសារមួយនៅក្នុងគណនី IG របស់ខ្លួនថា ៖ «នេះគឺជាការបើកទំព័រជីវិតដំបូង នៃរឿងស្នេហារបស់យើង» ដោយភ្ជាប់ជាមួយ Sticker ចិញ្ចៀន។
ឃើញបែបនេះអ្នកសិល្បៈ និង មហាជនជាច្រើន ក៏នាំគ្នាបញ្ចេញមតិអបអរសាទរព្រាតពេញបណ្តាញសង្គម ដោយនេះហាក់ជាដំរួយល្អ ហើយក៏ធ្វើឱ្យមានការសង្ស័យ ថា Ice កំពុងមានស្នេហាថ្មី ហើយអាចនឹងមានដំណឹងចូលរោងការឆាប់ៗមិនខាន តែកូនកំលោះជាអ្នកណា សាមីខ្លួនមិនទាន់បានបង្ហាញជាសាធារណៈឱ្យដឹងនៅឡើយទេ៕