ខួបរៀបការ ៨ ឆ្នាំ Ann ដឹកដៃស្វាមីទៅចាយជីវិតបែបអភិជន តែ ២ នាក់យ៉ាងរ៉ូមែនទិក
មហាជនដែលនិយមតាមដានរឿងភាគថៃភាគច្រើន មុខជាបានស្គាល់ច្បាស់ Ann Sirium តារាស្រីជើងចាស់ ដែលពោរពេញដោយបទពិសោធន៍ លើវិថីសិល្បៈភាពយន្តថៃអស់ជាង ៣៦ ឆ្នាំ មានស្នាដៃរឿងល្បីជាច្រើនមិនថា ជារឿងខ្នាតធំ ឬ រឿងភាគឡើយ។
ក្នុងឱកាសគម្រប់ខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ ជាមួយស្វាមីដែលជាអ្នកជំនួញអង់គ្លេសឆ្នាំនេះ Ann ដឹកដៃស្វាមីចេញធ្វើដំណើរកម្សាន្ត នៅឯតំបន់ Pattaya ប្រទេសថៃ ចាយជីវិតយ៉ាងអភិជន ដោយមានទាំងការស្នាក់នៅសណ្ឋាគារថ្លៃៗ ញ៉ាំអាហារពេលល្ងាចតែ ២ នាក់បែបរ៉ូមែនទិកជាដើម។
ក្នុងនោះគេបានរកឃើញដែលថា សណ្ឋាគារដែល តារាស្រី Ann និងស្វាមី ស្នាក់នៅគឺមានឈ្មោះថា La Miniera Pool Villas ជាសណ្ឋាគារល្បីឈ្មោះមួយប្រចាំ Pattaya ដែលមានតម្លៃចន្លោះពី ២៥០ ដុល្លារ ទៅ ៨០០ ដុល្លារក្នុងមួយយប់។ អ្នកទាំង ២ បានជ្រើសរើសយកបន្ទប់ ប្រភេទឯកជន ដែលមានអាងទឹកខាងក្នុងបន្ទប់ផ្ទាល់ខ្លួនផងដែរ។
ឃើញគូស្វាមីភរិយាតារាស្រីវ័យ ៥០ ឆ្នាំ ធ្វើដំណើរកម្សាន្តយ៉ាងមានក្តីសុខបែបនេះ អ្នកគាំទ្រជាច្រើនក៏បានចូលរួមសម្តែងការត្រេកអរ យ៉ាងច្រើនកុះករតាមរយៈការបញ្ចេញមតិ និងការរំលែកក្នុងបណ្តាញសង្គមផងដែរ៕