Matthew ក្រោយឃើញភរិយាចាញ់កូនខុសធម្មតា ស្រាប់តែទម្លាយអារម្មណ៍យ៉ាងរំជួលចិត្ត
មើលទៅហាក់កាន់តែបន្ថែមភាពកក់ក្តៅឱ្យគ្រួសារមួយកម្រិតទៀត ក្រោយ Matthew និង Lydia ជាភរិយាបានប្រកាសពីដំណឹងការពពោះរបស់សមាជិកទី ៣ ដែលនឹងមានវត្តមានក្លាយជាកូនពៅឆាប់ៗនេះ។
យ៉ាងណាមិញ ទាក់ទងនឹងការពរពោះរបស់ភរិយាលើកនេះ Matthew ដែលស្វាមី ក៏បានទម្លាយឱ្យដឹងពីអារម្មណ៍របស់ខ្លួនផងដែរ ជាពិសេសក្រោយពីឃើញនាងចាញ់កូន។
Matthew បានឱ្យដឹងថា ខណៈពពោះ ៣ ខែដំបូងនាងចាញ់ខ្លាំងណាស់ នាងហត់ច្រើន មិនដូចពរពោះកូនៗលើកមុននោះទេ ហើយលោកពិតជាអាណិតនាង តែធ្វើអ្វីបានឡើយ ក្រៅឱ្យកម្លាំងចិត្ត និងមើលថែឱ្យអស់ពីចិត្តតាមតែអាចធ្វើបាន។
មកទល់ពេលនេះ នាងក៏ធូរស្បើយច្រើន លែងសូវចាញ់ដូចមុន ចាប់ផ្តើមញ៉ាំ និងចង់ចេញទៅក្រៅច្រើនជាងមុន ឃើញបែបនេះហើយ មើលទៅអ្នកពពោះពិតជាមិនស្រួលនោះទេ។
លោកបន្តទៀតថា ការពពោះកូនទី ៣ នេះ ពិតជាប្លែកណាស់ ព្រោះនាងមិនបានចង់ញ៉ាំអ្វីជាពិសេសនោះទេ ខុសពីកូនមុនៗដែលចង់ញ៉ាំតែបុកល្ហុង ស៊ូស៊ី ទុរេនជាដើម ដូចដែលបាននិយាយគឺ ៣ ខែដំបូងចាញ់ខ្លាំង ញ៉ាំអីមិនបាន ទាល់តែបង្ខំ តែក្រោយពីឆ្លងពេលនោះបាន នាងក៏ញ៉ាំអ្វីបានច្រើនឡើងវិញ។
យ៉ាងណាមិញ Lydia ក៏នឹងត្រូវសម្រាលក្នុងខែតុលា ឆ្នាំ ២០២២ ខាងមុខនេះផងដែរ។ ចំពោះរឿងភេទកូនវិញ លោកក៏ឱ្យដឹងថា បានទៅត្រួតពិនិត្យរួចរាល់ ក៏ដូចជាដឹងភេទរួចរាល់ហើយ តែសុំលាក់សិន ចាំប្រកាសឱ្យមហាជនអ្នកគាំទ្រដឹងតាមក្រោយវិញ៕